ស.ស.យ.ក ជូនដំណឹងសិស្សានុសិស្សដែលមក ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទីរួមខេត្តពោធិ៍សាត់ ស្ដីពីការផ្ដល់កន្លែងស្នាក់នៅ និងការផ្ញើ កង់-ម៉ូតូ ដោយឥតគិតថ្លៃ

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
22

ពោធិ៍សាត់៖ យោងតាមមាតិផ្ទាលរបស់លោក ហេង សុខគង់ សមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នឹងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីជួយសម្រាលបន្ទុកដល់មន្ទីរអប់រំយុវជននិងកីឡា សាលាមាតាបិតាសិស្ស នឹងសិស្សប្រឡងមធ្យមសិក្សាទុតិយ្យភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅតាមមណ្ឌលប្រឡងនានាក្នុងខេត្តក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ( ស ស យ ក )ទទួលផ្ញើកង់ម៉ូតូFree ! ( និយាយរួមផ្ញើដោយមិនគិតប្រាក់ ) សូមប្អូនៗកូនក្មួយយកកង់នឹងម៉ូតូទៅដាក់នៅតាមកន្លែងដែលសាលានឹងក្រុមការងារបានរាបចំជាស្រេចព្រម​ទាំងយកសំបុត្រផ្ញើកង់ ម៉ូតូតាមខ្លួនផងរក្សាកុំអោយបាតសំបុត្រ ។

ក្រុមគ្រួសារ ស ស យ ក ក៏សុំបញ្ជាក់ផងដែរចំពោះកូនសិស្សប្រឡងដែលមកពីបណ្ដាស្រុកនានាក្នុងខេត្តដែលក្រីក្រគ្មានកន្លែងស្នាក់​នៅសូមទាក់ទងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ 0965555955, 016999941, 017229940 ដើម្បីក្រុមការងារនឹងរៀបចំកន្លែងទីស្នាក់ការយុវជនជូនសំរាប់ស្នាក់នៅមានបន្ទប់ដេក បន្ទប់បាយ បង្គន់អនាម័យដែលមានផាសុខភាព។

ហើយសូមមាតាបិតាសិស្សនឹងសិក្សានុសិស្សទាំងអស់កុំព្រួយពីការបាត់បង់គឺខិតខំតែប្រឡងមួយមុខគត់ទៅបានហើយ ត្រូវចងចាំក្នុងចិត្តថាបើចេះគឺជាប់…។

ចែករំលែក

បញ្ចេញយោបល់