ពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ ដល់សិស្សពូកែ ជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
5

ពោធិ៍សាត់៖ នៅបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់ ដល់សិស្សពូកែ ជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ ។

ចូលរួមជាអធិបតីក្នុងពិធីខាងលើនេះ មានលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ លោកលី សុន្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្ត លោកស្នងការរងខេត្ត រួមជាមួយ លោកគ្រូ អ្នកគ្រូ នឹងមាតាបិតាសិក្សានុសិស្ស ជាច្រើននាក់ផងដែរ។

បញ្ចេញយោបល់