លិខិតមិត្តអ្នកអាន៖ តើអ្នកណាឆ្កួត?

ថ្ងៃអង្គារ ទី ១៣ សីហា ២០១៩​
28

នេះជារឿងដែលគួរឲ្យអស់សំណើចម្តងទៀត នៅពេលដែលខ្ញុំបានឃើញសារលោក សម រង្ស៊ី បង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ដោយអះអាងថាការ ប្រកាសផែនការឡប់ឡែនៃការវិលចូលស្រុកវិញគឺជា សង្គ្រាមចិត្តសាស្ត្រដើម្បីកុំឲ្យគេដឹងថាទៅថ្ងៃណាពិត ប្រាកដ?

អ្វីដែលគួរឲ្យហួសចិត្តដំបូងបំផុត ហើយចង់ដាក់ជាសំនួរវីញនោះគឺ បើដឹងអញ្ជឹងដែរ ចុះម៉េចក៏ប៉ុន្មានខែនិងថ្ងៃមុននេះ ក៏ចេញមកប្រកាសអត់ស្វាងពីថ្ងៃ និងខែ ច្បាស់លាស់ម៉េសថាចូលស្រុកវិញនៅចុងខែមិនា … ចុងខែសីហា . .. មិនអោយហួសខែកញ្ញា ២០១៩
។ល។ នេះគេហៅថាជាមនុស្សនិយាយឲ្យតែរួចពីមាត់និងគ្មានគោលដៅយុទ្ធសាស្ត្រអ្វីក្នុងខ្លួនទាល់តែសោះ។ ហើយបើនិយាយតាមបែបផ្សេងវិញ របៀបនេះគេហៅថាជាមនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯងហើយ ” C’est un type qui manque de maitrise de soi “។
អ្វីដែលគួរឲ្យចង់សើចបំផុតមួយទៀតនោះគឺ លោក សម រង្ស៊ី អះអាងថា ចង់ធ្វើឲ្យលោកនាយករដ្ធមន្ត្រី ហ៊ុន សែន «ឆ្កួត» ដោយសារផែនការឡប់ឡែរបស់គាត់។

ខ្ញុំពិតជាទប់សំណើចមិនបានមែន ព្រោះខ្លឹមសារដែលលោក រង្ស៊ី លើកឡើងនេះពិតជាអាចបញ្ជាក់ បានថា គាត់ពិតជាអ្នកឆ្កួតទៅវិញនោះទេ? ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ ?

លោក ហ៊ុន សែន គាត់កំពុងកាន់អំណាចយ៉ាងណែនពេញដៃព្រោះគណបក្សរបស់គាត់បានឈ្នះឆ្នោតដោយដណ្តើមបានកៅអីក្នុងសភា ១០០%ជាពិសេសគឺមានប្រជាជនរហូតដល់ទៅជាង ៨៣% បានទៅចូលរួមបោះ ឆ្នោត។ ហើយឥឡូវនេះ គាត់ក៏កំពុងតែបន្តដឹកនាំប្រទេសដែលជារដ្ឋអធិបតេយ្យមួយដោយគ្រប់គ្រងបានទាំងស្រុងលើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងកំពុងធ្វើឲ្យប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ានក្នុងរង្វង់ ៧% ជាងមួយទសវត្សរ៍មកហើយ។ ក្នុងមួយថ្ងៃៗ ប្រជាជនខ្មែរនៅទូទាំងប្រទេសដែលបានតាមដានមើលសកម្មភាពលោក ហ៊ុន សែន តាមបណ្តាញផ្សព្វផ្សាយទាំងបែបប្រពៃណីនិងថ្មីទំនើប គេអាចមើលឃើញមេដឹកនាំរូបនេះរវល់រកតែពេលសំរាកមិនបានក្នុងការទទួលភ្ញៀវបរទេសពីគ្រប់ទ្វីបដែលមកទស្សនកិច្ចផ្លូវរដ្ឋ ឬមកចងមិត្តភាពជាមួយកម្ពុជាដើម្បីការងារនិងមុខជំនួញ ឬមកធ្វើទេសចរណ៍។ល។ និយាយតាមបែបផ្សេង លោក “ហ៊ុន សែន កំពុងកាន់សន្លឹកបៀរអាត់ទាំង៤នៅក្នុងដៃ ” នេះមិនរាប់សន្លឹកបៀរផ្សេងៗទៀតដែលគាត់តែងតែបានរក្សាទុកក្នុងហោប៉ៅ។

ដូច្នេះ ក្នុងស្ថានភាពដ៏រឹងមាំរបស់លោក ហ៊ុន សែន បែបនេះ ខ្ញុំគិតថា អ្នកដែលគួរត្រូវក្អួតឈាមក្លាយជាមនុស្សឆ្កួតនិងកំពុងតែឆ្កួតបណ្តើរៗហើយនោះគឺលោក សម រង្ស៊ី ខ្លួនឯង ឯណោះវិញទេ។ ឆ្កួតពីព្រោះខ្លួនគាត់បានចាញ់គ្រប់យ៉ាង បានបាត់បង់អ្វីៗគ្មានសល់ ពោលគឺគណបក្សក៏រលាយរលត់ ខ្លួនឯងក៏រត់ចោលស្រុករកដីនៅមិនបាន ទ្វារក៏បានបិទគ្រប់ច្រក សូម្បីតែផែនការចង់វិលចូលស្រុកវិញក៏បរាជ័យនិងត្រូវបង្កើតលេស អត់ស្វាងប្រកាសរំកិលលើកពេលជាបន្តបន្ទាប់ពីព្រោះតែគ្មានសញ្ញា រឺពន្លឺណាមួយដែលបង្ហាញផ្លូវថា លោក សម រង្ស៊ី អាចវិលចូលស្រុកវិញបានដោយមិនប្រឈមមុខនឹងគុកច្រវ៉ាក់ខ្នោះដែលអាជ្ញាធរមានសម្ថកិច្ចកំពុងរង់ចាំគាត់គ្រប់ពេលវេលា។

និយាយជារួម លោក សម រង្ស៊ី កំពុងតែអស់ផ្លូវដើរ ព្រោះទៅពឹងបរទេសក៏មិនអាចជួយគាត់បាន ពឹងលើខ្លួនឯងក៏មិនកើត រីឯកម្លាំងគាំទ្រក៏បានបាត់បង់ស្ទើរគ្មានសល់ខណៈដែលផ្ទៃក្នុងក្រុមប្រឆាំងបាក់បែកខ្ទេចខ្ទីរ ដោយមួយថ្ងៃៗ ឃើញតែកាប់ចាក់គ្នា ជេរប្រមាថគ្នាតែគ្នាឯង។ នេះហើយជាស្ថានភាពដែលអាចធ្វើឲ្យមេដឹកនាំនយោ បាយមួយនេះអាចឆ្កួតបាន។

គ្រាន់តែឃើញសកម្មភាពនិង សំណេរនៅលើហ្វេសប៊ុក ក៏គេអាចសន្និដ្ឋានបានដែរថា លោក សម រង្ស៊ី កំពុងវិលវល់ឡប់សតិហើយ។ ពេលខ្ញុំមើលចុះមើលឡើងនូវរូបភាពដែលគាត់បង្ហោះនូវរបៀបដែលគាត់ហាត់កីឡា និងរបៀបដែលគាត់យករឿងប្រឌិតអេចអូចអត់ ប្រយោជន៍មកបង្ហោះលើហ្វេសប៊ុកផ្លូវការ របស់ខ្លួនព្រមទាំងពាក្យសម្តី ចាក់ដោត ញុះញង់។ល។ និង។ល។ គឺក៏អាចវាយតម្លៃសន្និដ្ធាន បានថា នេះជាសកម្មភាពដែល មិនសមកាលីបធ្វើជាអ្នកដឹកនាំនយោបាយទាល់តែសោះព្រោះជាទង្វើបែបក្មេងនៅបៀមដៃ ដែលអស់តម្លៃក្នុងសភាពជាមនុស្សឯកាអនាថា។

សរុបមកវិញ នៅពេលដែលស្ថានភាពប្រទេសជាតិកាន់ តែមានស្ថេរភាព ហើយជីវភាពប្រជាជនកាន់តែល្អប្រសើរក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន ពេលនោះគឺ លោក សម រង្ស៊ី គាត់ក៏កាន់តែតប់ប្រម៉ល់តុកស៊ីច ខ្លាំងឡើងៗ ដោយរងសម្ពាធផ្លូវចិត្តគ្រប់យ៉ាងដោយសារតែការបរាជ័យអស់ពីខ្លួនក្នុងជីវិតនយោបាយរបស់គាត់ ពោលគឺ សម រង្ស៊ី ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដូចជាមនុស្សឆ្កួត តែបែរជាគាត់ស្រែកថា អ្នកដែលធ្វើឲ្យគាត់ឆ្កួតនោះជាមនុស្សឆ្កួតទៅវិញ! នេះបានចំជា មនុស្សឆ្កួតមែន៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់