ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនីតិវិធីនៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ថ្ងៃអង្គារ ទី ១៣ សីហា ២០១៩​
10

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមាន​ជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនីតិវិធីនៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពលោក ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួង ផែនការ និងជាអនុប្រធាននៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងនោះក៏មានការអញ្ជើញចូលរួមពី អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អភិបាលរងខេត្ត លោក លោកស្រីមន្ទីរអង្គភាព និងសិក្ខាកាមបានជូលរួមយ៉ាងច្រើនកុះករផងដែរ។

ក្រោយពី លោក ហាក់ ប៊ុនថ្ថន អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានអានអំពីរបាយការណ៍សង្ខេបការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួចមក លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមា នជ័យ បានមានមតិសំណេះសំណាលស្វាគមន៍ និងបានថែ្លងអំណរគុណចំពោះក្រសួងផែនការដែលបានរៀនចំ អោយមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់គ្រប់ស្ថាប័នរដ្ឋក្នុងខេត្ត អំពីបញ្ហាបម្រែបម្រួលយ៉ាងខ្លាំងក្លារបស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការបកស្រាយពន្យល់របស់គ្រូឧទ្ទេសនាម និងចូលរួមរៀនសូត្រអោយបានពេញលេញទៅតាមកាលវិភាគដែលបានកំណត់ និងសូមចូលរួមជាមតិយោបល់ពិភាក្សាអោយបានស៊ី ជម្រៅទៅលើខ្លឹមសារ វិធីសាស្រ្ត បច្ចេកទេសព្រោះវាពាក់ព័ន្ធនឹងភាពរីកចម្រើននាពេលបច្ចុប្បន្ន និងការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។

លោក ទួន ថាវរៈ បានមានប្រសាសន៍លើកឡើងថា ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុ វត្តន៍មានអត្ថន័យជាសារវន្ត សម្រាប់បរិការណ៍នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្ដម បានបន្តថា វគ្គបណ្តុះបណ្តាលនេះមានគោលដៅសំខាន់ៗ ចំនួនពីរគឺ៖

ទី១- ផ្តល់ចំណេះដឹងតាមរយះការផ្សព្វផ្សាយ និងពន្យល់ទ្រឹស្តី ខ្លឹមសារផែនការក្របខណ្ឌគតិយុត្ត និងលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងកិច្ចការជម្រុញនិងសម្រប សម្រួលកិច្ចការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅកម្ពុជា។
ទី២- ផ្តល់ចំណេះធ្វើតាមរយៈការផ្សព្វផ្សាយនិងពន្យល់ពីវិធីរូបមន្ត និងឧទាហរណ៍ជាក់ស្តែងនៃកិច្ចការននីមួយៗ ៕

 

 

ចែករំលែក

បញ្ចេញយោបល់