គណៈកម្មការទី៥ ព្រឹទ្ធសភា ចុះសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន

ថ្ងៃអង្គារ ទី ១៣ សីហា ២០១៩​
7

ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈ កម្មការ បានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ។

ពិធីនេះដែរ ក៌៏មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធនិងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅសាលប្រជុំសាលាខេត្តឧត្តរ មានជ័យ៕

ចែករំលែក

បញ្ចេញយោបល់