កិច្ចប្រជុំស្តីពីការគ្រប់គ្រងថែទាំជួសជុលប្រព័ន្ធធារាសាស្រ្ត និងគោលការណ៍គ្រប់គ្រងសំរាប់ការអភិវឌ្ឍ

ថ្ងៃពុធ ទី ១៧ កក្កដា ២០១៩​
14

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីស្នាក់ការទំនប់ធារាសាស្រ្តអាចាំង ស្រុកបរិបូណ៌ បានរៀបចំកិច្ចប្រជុំស្តីពីការចូលរួមរបស់កសិករក្នុងការគ្រប់គ្រងថែទាំជួសជុលប្រព័ន្ធធារាសាស្រ្ត និងគោលការណ៍គ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត សំរាប់ការអភិវឌ្ឍមាន ៣ចំណុច៖ កិច្ចការក្នុងសហគមន៍ កិច្ចការថែទាំប្រព័ន្ធធារាសាស្រ្ត និងការងារបែងចែកទឹក ក្រោមអធិបតីភាពលោក ម៉ែន វិបុណ្យ ប្រធាននាយកដ្ឋានធនធានទឹក និងលោក អេង តារា វុធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានការចូលរួមរបស់គណៈកម្មាការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តចំនួន ០៥ឃុំ គឺ ឃុំអញ្ចាញរូង ឃុំពេជ្រចង្វារ ឃុំពន្លៃ ឃុំពពេល និងឃុំខុនរ៉ង សរុបចំនួន ១៨នាក់ ស្រី ០១​នាក់៕

ចែករំលែក

បញ្ចេញយោបល់