កិច្ចប្រជុំពង្រឹងនិរន្តរភាព ផ្តោតទៅលើការធ្វើផែនការវិនិយោគបីឆ្នាំរំកិលរបស់ឃុំ/សង្កាត់

ថ្ងៃពុធ ទី ១៧ កក្កដា ២០១៩​
15

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩នេះ មានរៀបចំកិច្ចប្រជុំសម្របសម្រួលថ្នាក់ ឃុំ/សង្កាត់ ដើម្បីពង្រឹង និងធ្វើផែនការនិរន្តរ៍ភាព ជាពិសេសផ្តោតសំខាន់លើការធ្វើផែនការវិនិយោគ បីឆ្នាំរំកិល របស់ ឃុំ/សង្កាត់ ក្រោមអធិបតីភាពលោកស្រី តុង ណារី ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីកញ្ញា ជួន វឌ្ឍនារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង តំណាងអង្គការគាំពារ និងអភិវឌ្ឍន៍កុមារតូច Save The Children ហៅកាត់ថា ( SCI ) លោកមេឃុំ លោក លោកស្រីជាសមាជិក គ.ក.ន.ក ឃុំ និងមន្រី្តជំនាញពាក់ព័ន្ធចូលរួមផងដែរ៕

ចែករំលែក

បញ្ចេញយោបល់