ពិធីដង្ហែរទៀនព្រះវស្សា សំពត់ចំណាំវស្សា និងបរិក្ខាសមាគមន៍ ប្រគេនជូនព្រះសង្ឃ

ថ្ងៃអាទិត្យ ទី ១៤ កក្កដា ២០១៩​
8

ពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩  លោកសំរិទិ្ធ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ រួមដំណើរដោយមន្រ្តីសាលាក្រុង និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា និងបរិក្ខា ក្នុងពិធីប្រគេនទៀនព្រះវស្សា សំពត់ចំណាំវស្សា និងបរិក្ខាសមាគមន៍ ចំនួន៣៥វត្ត។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់៕

ចែករំលែក

បញ្ចេញយោបល់