ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង នាំយកទៀនវស្សាប្រគេនព្រះសង្ឃចំនួន៧វត្ត មកពីគ្រប់ឃុំ ក្នុងស្រុកស្រែអំបិល

ថ្ងៃអាទិត្យ ទី ១៤ កក្កដា ២០១៩​
16

កោះកុង : នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង​ ​, លោក ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង និងលោកស្រី ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ បានអញ្ជើញដង្ហែទៀនព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន៧វត្ត​ ដែលនិមន្តមកពីគ្រប់ឃុំ ក្នុងស្រុកស្រែអំបិល រួមមាន​: វត្តសាលាម្នាង វត្តព្រះពុទ្ធនានារាម វត្តអង្គរភ្នំខ្លុង វត្តមុនីជីខលើ វត្តជលធីគីរីវ័ន វត្តអង្គត្នោត និងវត្តមុនីជលទ្ធារាម៕

ចែករំលែក

បញ្ចេញយោបល់