លោក តូច ប៉ូលីវ៉ា ជួបសំណេះសំណាលជាមួយ​​យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា

ថ្ងៃអាទិត្យ ទី ១៤ កក្កដា ២០១៩​
5

ស្វាយរៀង:​ នៅថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០១៩​ លោកតូច​ ប៉ូលីវ៉ា​ អនុប្រធាន​គណៈកម្មាធិការ​ សសយក​ ខេត្តស្វាយរៀង​ តំណាងលោក​ឌី​ វិជ្ជា​ ប្រធាន​គណៈកម្មាធិការ​ សសយក​ ខេត្តស្វាយរៀង​ និងគណៈកម្មាធិការ​ សសយក ឃុំស្វាយយា បានអញ្ជេីញចូលរួមពិធី

សំណេះសំណាលជាមួយ​​យុវជន សសយក ឃុំស្វាយយា ស្រុកស្វាយជ្រំ​ ដោយមានការចូលរួមពី លោកមេឃុំ លោកស្រីសមាជិកប្រឹក្សាឃុំ​ លោកប្រធានគណៈកម្មាធិការ​ សសយក​ ​ស្រុកស្វាយជ្រំ​ លោកនាយកសាលាបឋមសិក្សាឈូកមាស​ ប្អូនៗសមាជិក​ សមាជិកាគណៈកម្មា ធិការ សសយក​ ឃុំស្វាយយា​ សរុបប្រមាណ៥០​នាក់​ ។

ក្នុងនាមលោក​ ឌី វិជ្ជា​ ប្រធាន​គណៈកម្មាធិការ​ សសយក​ ខេត្តស្វាយរៀង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក​ លោកស្រី​ អាជ្ញាធរឃុំ​ បងប្អូនយុវជន​ និងសូមកោតសរសេីរចំពោះសកម្មភាពការងាររបស់គណៈកម្មាធិការ​ សសយក​ ស្រុក​ ឃុំ​ ដែលបានធ្វេីសកម្មភាព​ចុះអប់រំផ្សព្វផ្សាយ​ ភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាន​ សកម្មភាពមនុស្សធម៌ និងជួយការងារសង្គមជាច្រេីនដេីម្បីជួយដល់ស្រុក​ ឃុំរបស់ខ្លួន​ក្នុងពេលកន្លងមក ព្រមទាំងមានការដាំកូនឈើចំនួន ១៥០ដើម ជាមួយព្រះសង្ឃនៅវត្តឈូកមាស ឃុំស្វាយយា ។

ក្នុងពិធីសំណេះសំណល ក៏បានពន្យល់អំពី ៖
•រចនាសម័្ពន្ធរបស់សហភាពសហព័ន្ធយុវជនកម្ពុជាពីថ្នាក់ កណ្តាល រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​ ឃុំ​-សង្កាត់ និងភូមិ
•ផែនការយុទ្ធសាស្ត្ររបស់ សសយក ឆ្នាំ២០១៨-២០២៣ (សរសរស្ដម្ភទាំង 9 )
•ក្រុមការងារចុះអប់រំវគ្គខ្លីៗ ដល់ប្រជាជន និងយុវជននៅតាមមូលដ្ឋាន អំពីអនាម័យបរិស្ថាន ផលប៉ះពាល់ពីអំពើហឹង្សាក្នុងគ្រួសារ ផលប៉ះពាល់ពីបញ្ហាគ្រឿងញៀន…..
•ការងារត្រូវបន្តធ្វើនៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ៕

ចែករំលែក

បញ្ចេញយោបល់