សហភាពសហព័ន្ធយុវជនកម្ពុជា ខខេត្តស្វាយរៀង ចូលរួមធ្វើផ្ទះជូនជនទីទ័លក្រ និងកុមារកំព្រា

ថ្ងៃអាទិត្យ ទី ១៤ កក្កដា ២០១៩​
8

ស្វាយរៀង : គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករំដួល ក្រុមប្រឹក្សាឃុំ និងប្រជាការពារភូមិ ចំនួន១០នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានចូលរួមធ្វើជញ្ជាំងផ្ទះជូនប្រជាពលរដ្ឋ ឈ្មោះ ចាន់ សុខុម ជាគ្រួសារក្រីក្រ រស់នៅភូមិ ត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ទទួលបានថវិការពីសបុរសជន ចំនួន ២៩៥.០០០រៀល សម្រាប់ទិញស័ង្កសីធ្វើជញ្ជាំងផ្ទះ។

ជាមួយគ្នានោះ គណៈកម្មាធិការ ស.ស.យ.ក ស្រុកស្វាយជ្រំ យុវជន ស.ស.យ.ក ស្រុកស្វាយជ្រំ ចំនួន៤០ នាក់ ស្រី១៥នាក់ បានចូលរួមធ្វើផ្ទះដល់គ្រួសារកុមារកំព្រាទីទ័លក្រ និងជួយចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា នៅភូមិបឹងអណ្តែង ឃុំតាសួស និងបាននាំយកអង្ករ សម្ភារប្រើប្រាស់ រួមជាមួយថវិការជាអំណោយរបស់យុវជនរួមជាមួយនិងសប្បុរសជន
ផ្ដល់ជូនចាស់ជរាគ្មានទីពឹងឈ្មោះ សៅ ឡាត អាយុ68 នៅភូមិព្រៃតាពៅ ឃុំចំបក់៕

ចែករំលែក

បញ្ចេញយោបល់