អនុប្រធាន ស.ស.យ.ក ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងសំណេះសំណាលសិស្សានុសិស្សដែលរៀនបំប៉ន សម្រាប់ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ

ថ្ងៃសៅរ៍ ទី ១៣ កក្កដា ២០១៩​
16

ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សំ ណារិទ្ធិ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តំណាងលោក ហេង សុខគង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខ និងសំណេះសំណាលសិស្សានុសិស្សដែលរៀនបំប៉ននៅវិទ្យាល័យពោធិ័សាត់ សម្រាប់ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះសំរាប់ឆ្នាំ២០១៨-២០១៩ហើយលោកក៏បានពាំនាំនៅការសួរសុខទុកពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានផ្ដាំផ្ញើរដល់ក្មួយៗអោយខិតខំយកចិត្តទុកដាក់រៀនសូត្រដើម្បីត្រៀមប្រឡងនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមពាក្យស្លោក បើចេះគឺជាប់ ហើយនៅពេលក្មួយៗប្រឡងជាប់ដោយខ្លួនឯងហាក់បីដូចជាក្មួយចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក៏ដូចជាចូលរួមពង្រឹងវិស័យអប់រំផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់