អភិបាលរងខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុកតាមបែបវិមជ្ឈការសម្រាប់ក្រុមប្រឹក្សាក្រុងស្រុក

ថ្ងៃសុក្រ ទី ១២ កក្កដា ២០១៩​
2

ខេត្តស្វាយរៀង៖នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងលោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក តាមបែបវិមជ្ឈការ សម្រាប់ក្រុម ប្រឹក្សាក្រុង ស្រុក នៃខេត្តស្វាយរៀង ដែលមានលោកគ្រូឧទ្ទេសនាមមកពីក្រសួងមហាផ្ទៃ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា វគ្គតម្រង់ទិសនេះពិតជាមានសារៈសំខាន់ ក្រោយការប្រកាសចូលកាន់មុខតំណែងរបស់សមាជិក សមាជិការ នៃក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ការគ្រប់គ្រងរដ្ឋបាលស្រុកតាមបែបវិមជ្ឈការ ដែលវគ្គសិក្សានេះ ត្រូវបានរៀបចំ ជាពិសេសសម្រាប់ជាជំនួយស្មារតី ដើម្បីអោយក្រុមប្រឹក្សាអាចបំពេញតួនាទី និងភារកិច្ច ប្រកបដោយប្រសិទ្ធភាព និងស័ក្កិសិទ្ធភាព ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពឆ្លើយតប តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន សំដៅបង្កើត ជំរុញ និងធ្វើអោយមានចីរភាព ដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានរបស់ខ្លួន។

លោកបានផ្តាំផ្ញើរដល់ លោកលោកស្រី ជាក្រុមប្រឹក្សាស្រុកក្រុងទាំង៨នៃខេត្តស្វាយរៀងដែលមកចូលរួមក្នុងវគ្គតម្រង់ទិស ស្តីពី ការគ្រប់គ្រងរដ្ឋបាលសម្រាប់ក្រុមប្រឹក្សានាពេលនេះ ត្រូវយកចិត្តទុកដាក់ស្តាប់ ក្នុងការពន្យល់បកស្រាយ បង្ហាត់ បង្ហាញ ដើម្បីជាគន្លឹះយកទៅអនុវត្តបំពេញការងារឱ្យមានប្រសិទ្ធភាព។
សូមជម្រាបជូនថា វគ្គតម្រង់ទិសនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០១៩៕

ចែករំលែក

បញ្ចេញយោបល់