កម្មវិធីប្រណាំងកង់អន្តរជាតិឈ្មោះថា «ការប្រណាំងកង់គ្មានព្រំដែន»

ថ្ងៃព្រហស្បតិ៍ ទី ១១ កក្កដា ២០១៩​
5

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមផែនការរៀបចំកម្មវិធីប្រណាំងកង់អន្តរជាតិឈ្មោះថា «ការប្រណាំងកង់គ្មានព្រំដែន» របស់ស្ថានីយវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញនៃសាធា​រណរដ្ឋសង្គមនិយមវៀតណាម ឆ្លងកាត់៤ប្រទេស វៀតណាម កម្ពុជា ថៃ និងឡាវ ជាមួយប្រតិភូក្រុមការងារស្ថានីយវិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ ដឹកនាំដោយលោកស្រីយឿង ហ្វីញគីមងឹន នាយករងមជ្ឈមណ្ឌលផ្សព្វផ្សាយពាណិជ្ជកម្ម ។

គួរបញ្ជាក់ថា កម្មវិធីប្រណាំងកង់នេះមានរយៈពេល១៤ថ្ងៃ (ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៣ ខែវិចិ្ឆកា ២០១៩ ) មានកីឡាករចូលរួមមកពី០៤ប្រទេស មានវៀតណាម កម្ពុជា ឡាវ ថៃចេញដំណើរពីទីក្រុងហូជីមិញ ឆ្លងកាត់ខេត្តស្វាយរៀង ភ្នំពេញ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និង ចូលទៅប្រទេសឡាវ៕

ចែករំលែក

បញ្ចេញយោបល់