ទស្សនៈប្រជាជន៖ មនុស្សល្អទេវតាតាមថែទ្រ ឯពួកភូតភរច្រើនត្រូវបណ្តាសា

ថ្ងៃចន្ទ ទី ៨ កក្កដា ២០១៩​
12

វាមិនមែនជាលើកទី១ទេ ដែលក្រុមពួកប្រឆាំងផ្កាប់មុខ និងគូកនបាននាំគ្នាបំភ្លើសព័ត៌មាន បំភ្លៃការពិត និងបង្កើតព័ត៌មានក្លែងក្លាយស្តីពីបញ្ហាសុខភាពរបស់មេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មូលហេតុចំបងដែលជាគោលដៅទុច្ចរិតរបស់ពួកគេ គឺបង្កើតព័ត៌មានក្លែងក្លាយដើម្បីបំផ្លាញសន្តិសុខ និងស្ថិរភាពសង្គម ព្រោះពួកគេដឹងយ៉ាងច្បាស់ថា បញ្ហាសុខភាពរបស់នាយករដ្ឋមន្ត្រី គឺជាអាយុជីវិតរបស់ជាតិ។

ដើម្បីមហិច្ឆតាដ៏ខ្មៅកង្វក់របស់ក្រុមប្រឆាំង ពួកគេមិនដែលគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏មិនដែលខ្វល់ខ្វាយពីជោគវាសនារបស់ប្រទេសជាតិថានឹងត្រូវធ្លាក់ ឬលិចលង់បែបណាឡើយ។ ពួកគេបន់ស្រន់ឱ្យបិតាសន្តិភាពកម្ពុជា ឈឺធ្ងន់ធ្ងរ ហើយប្រមាថអាយុជីវិតរបស់លោកគ្រប់ពេលវេលា។ ប៉ុន្តែជាអកុសលបំណងទុច្ចរិតរបស់ក្រុមឥតសាសនា ជូរជាតិ ត្រូវបានបរាជ័យជាបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះពួកក្រុមប្រឆាំងផ្កាប់មុខ ជ្រុលនិយមបានបំភ្លៃព័ត៌មានថា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំងឺធ្ងន់ធ្ងររហូតធ្លាយក្រពះ ត្រូវចូលមន្ទីរសង្រោ្គះបន្ទាន់ជាដើម។ល។ ប៉ុន្តែការពិតគឺមិនដូច្នេះឡើយ លោកនាយករដ្ឋមន្ត្រី បានទៅព្យាបាលស្មាគ្រេចបន្តិចបន្តួច ដែលពេលនេះការព្យាបាលទទួលបានជោគជ័យ ហើយលោកក៏មានសុខភាពល្អ មិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ អ្វីដែលគួរឱ្យជឿជាក់ និងទុកចិត្តបាននោះគឺបុរសខ្លាំងកម្ពុជាបានប្រកាសចេញពីមន្ទីរពេទ្យក្នុងប្រទេសសឹង្ហបូរីហើយថា ពេលនេះគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំរបស់លោក។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យលោកផ្អាក លេងវាយកូនគោលមួយរយៈ ដែលប្រការនេះគឺលោកអាចគោរពតាមបានយ៉ាងងាយស្រួល។  លោកនាយករដ្ឋមន្ត្រី ក៏បានបង្ហោះរូបភាពចេញពីមន្ទីរពេទ្យដែលបង្ហាញពីស្ថានភាពសុខភាពរបស់លោកមានភាពល្អប្រសើរ និងមិនមានអ្វីធំដុំឡើយ។

អ្វីដែលមហាជនមើលឃើញនោះគឺការជូនពរពីប្រជាពលរដ្ឋទូទៅដែលគោរពស្រលាញ់ និងគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺមានច្រើនលើសលុប ផ្ទុយស្រឡះពីក្រុមបំភ្លៃព័ត៌មានមួយក្តាប់តូច ដែលខំបំប៉ោងព័ត៌មានដោយចិត្តតិរច្ឆាន រមើលគុណមេដឹកប្រទេស ដែលបានខិតខំទាំងថ្ងៃទាំងយប់ ដើម្បីកសាង ដឹកនាំ និងអភិវឌ្ឍន៍ជាតិមិនគិតពីការនឿយហត់។ ការធ្វើនយោបាយបែបអសីលធម៌ និងរមិលគុណគឺមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលះបង់ច្រើនណាស់ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។ ដោយសារការខិតខំដោយស្មោះត្រង់ និងស្នេហាជាតិរបស់លោកទើបលោកតែងតែទទួលបានពរជ័យពីទេវតាគ្រប់កាលៈទេសៈ មិនថាក្នុងគ្រាលំបាកប៉ុណ្ណាលោកតែងតែឆ្លងផុត ដោយមានវត្ថុស័ក្តិសិទ្ធិតាមថែរក្សាការពារជានិច្ច។ ខុសឆ្ងាយពីក្រុមប្រឆាំងដែលគ្មានគុណធម៌ ពោរពេញដោយពិសពុល និងជំនាញតែខាងភូតភបោកប្រាស់ ដែលពួកគេទាំងក្រុមគឺតែងតែទទួលបណ្តាសាពីប្រជាជនគ្រប់មជ្ឈដ្ឋាន រហូតខ្លះត្រូវរត់ចោលស្រុកជាប្រចាំ។ ដោយសារតែពួកគេធ្វើនយោបាយទុច្ចរិត ទើបមិនដែលបានទទួលពរជ័យពីទេវតាឡើយ ពោលគឺចាញ់តាំងពីក្មេងរហូតដល់ចាស់ ចាញ់តាំងពីជំនាន់ឪពុកដល់កូន ហើយអ្នកដែលដើរតាមនយោបាយទុច្ចរិតទៀតសោត គឺច្រើនតែមានវាសនាជាប់គុកច្រវ៉ាក់ ព្រាត់ប្រាស់គ្រួសារ សាហាយស្មន់​គ្នាឯង បាត់បង់កិត្តិយស បាត់បង់ជំនឿពីអ្នកគាំទ្រ និងចុងក្រោយរលាយហិនហោចដល់ឫសគល់៕

ដោយ៖ ស​ រដ្ឋា

ចែករំលែក

បញ្ចេញយោបល់