កម្មវិធីបិទវគ្គហ្វឹកហ្វឺន ខ គ ថ្មេីរជើង យុទ្ធវិធីយុទ្ធដំណើ​រ​ និងបើវគ្គហ្វឹកហ្វឺនគ្គប៉នការងារកសិកម្ម​ និងអភិវឌ្ឍន៍នៅទីបញ្ជាការវរៈ១ ខេត្តព្រះវិហា​រ

ថ្ងៃអាទិត្យ ទី ៧ កក្កដា ២០១៩​
5

ព្រះវិហារ៖​ នៅថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ២០១៩ ឧត្ដម សេនីយ៍ឯក​ ប៉ុល សុីនួន​ មេបញ្ជាការរងកងទ័ពជើងគោកទទួលការងារអភិវឌ្ឍន៍កងទ័ពជើងគោក លោក​ ប្រាក់ សុវណ្ណ​ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហា​រ អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺន ខ គ ថ្មេីរជើង យុទ្ធវិធី យុទ្ធដំណើរយៈពេល ៤៥ថ្ងៃ នៅខេត្តព្រះវិហា​រ និងបើកវគ្គហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ វគ្គបំប៉នការងារកសិកម្ម​ និងអភិវឌ្ឍន៍នៅទីបញ្ជាការវរៈ១ ខេត្តព្រះវិហា​រ។

ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏ដូចជាលោក​ ប៉ុល សុីនួន បានបញ្ជាក់ថា ក្នុងនាមជាកងទ័ពក្រៅពីការពារទឹកដី គឺកងទ័ពត្រូវចូលរួមអភិវឌ្ឍន៍ដើម្បីរកថវិកាមកទ្រទ្រង់អង្គភាព​ ក៏ដូចជាចូលរួមជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិអោយខ្ពស់ស្មើមុខស្មើមាត់​ នឹងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន​ និងប្រទេសទាំង៦ នៃប្រទេសឋិតក្នុងតំបន់ទន្លេមេគង្គឡានឆាង ដែលមានប្រទេសចិនប្រជាមានិតជាប្រធានអចិន្ត្រៃយ៍​ និងប្រទេសទាំង៦ ជាប្រទេសប្ដូរវេន៕

បញ្ចេញយោបល់