រដ្ឋបាលខេត្ត ចុះពិនិត្យការតាំងទីលំនៅរបស់សម្បទានិក និងពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ

ថ្ងៃពុធ ទី ១៩ មិថុនា ២០១៩​
13

កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោង LASED II ខេត្តកំពង់ឆ្នាំង បានអញ្ជើញពិនិត្យការតាំងទីលំនៅ និងការដាំដុះរបស់សម្បទានិក និងពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ក្នុងដីសម្បទានភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការចុះពិនិត្យនេះមានការអញ្ជើញចូលរួមពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ មន្ត្រីជំនាញគម្រោង និងអាជ្ញាធរស្រុក ភូមិ ឃុំ នៃឃុំឈានឡើងផងដែរ៕

ចែករំលែក

បញ្ចេញយោបល់