រដ្ឋបាលក្រុងសៀមរាបរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៣

ថ្ងៃសុក្រ ទី ១៤ មិថុនា ២០១៩​
6

សៀមរាប៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំរដ្ឋបាលក្រុងសៀមរាបបានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាល នៃគណអភិបាលខេត្តសៀមរាប។

លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាបក៏បានធ្វើការបញ្ជាក់នូវលទ្ធផលការងារសំខាន់ៗ ដែលបានសម្រេចបានរយៈពេលកន្លងមក ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុក រយៈពេល ៥ឆ្នាំកន្លងមក។

តាមការអានអនុក្រឹត្យរបស់ឯលោក សន សិរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្តីពីការ ទទួលស្គាល់ សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ ដែលមាន២១អសនៈ រួមមានមកពីគណបក្សប្រជាជនកម្ពុជា ទាំង២១អាសនៈ។ ក្នុងនោះលោក ទេព ប៊ុនឆាយ ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាក្រុងសៀមរាប អាណត្តិទី៣ រួមនឹងលោក លោកស្រី ចំនួន ២១រូបទៀត ជាសមាជិកក្រុមប្រឹក្សាស្រុក។

បន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់នូវអនុក្រឹត្យ ទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុក អាណត្តិទី៣ និង ការធ្វើ ចំណាប់អារម្មណ៍របស់លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង អាណត្តិទី៣រួចមក លោក ទៀ សីហា អភិបាល នៃគណៈអភិបាកខេត្ត បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំស្រុកដែលត្រូវបានតំណាងប្រជាពលរដ្ឋ ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់នូវសេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ជាក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ដើមី្បបន្តដឹកនាំខេត្ត និង បន្តអភិវឌ្ឍន៍ឲ្យមានការីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាក្រុងទាំងអស់ត្រូវបន្តអនុវត្តលើការងារដែលនៅសេសសល់ពីអាណត្តិទី២ និងអនុវត្តការងារបន្ថែមក្នុអងាណត្តទី៣នេះជាបន្តទៀត ដើម្បីអោយក្រុងមានការវិវឌ្ឍន៍បន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកក៏បានសង្កត់ធ្ងន់ចំពោះការអនុវត្តការងារប្រចាំថ្ងៃដោយក្រុមប្រឹក្សា និងគណៈអភិបាលស្រុកត្រូវសាមគ្គី ឯកភាពផ្ទៃក្នុង និងត្រូវសហការគ្នាអោយបានស្អិតរមួត ដើម្បីអោយក្លាយជាធ្លុងមួយក្នុងការបន្តអភិវឌ្ឍន៍ក្រុងអោយបានរីកចម្រើនបន្ថែមទៀត។ ម្យ៉ាងទៀតត្រូវខិតខំដោះស្រាយ សម្របសម្រួលរាល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋអោយអស់លទ្ធភាព ពិសេសបញ្ជៀសការប្រើប្រាស់អំពើហិង្សា។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់ក្រុមប្រឹក្សាស្រុកទាំងអស់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសបទបញ្ជាផ្ទៃក្នុងដែលខ្លួនបានអនុម័ត។ ម្យ៉ាងទៀត លោក ក៏បានណែនាំបន្ថែមនូវការៀបចំកិច្ចប្រជុំសាមញ្ញអោយត្រឹមត្រូវទៅតាមច្បាប់កំណត់ និងតាមប្រតិទិនផងដែរ។

បញ្ចេញយោបល់