មេឃុំក្តុលសែនជ័យ និងនាយប៉ុស្ដិ៍រដ្ឋបាលឃុំ ព្រម ទាំង ប្រជាការពារ ចុះជួសជុល ថែទាំផ្លូវ និងកាយដីបង្ហូរទឹកចូលប្រឡាយ ដែលដក់ទឹកភ្លៀង

ថ្ងៃសុក្រ ទី ១៤ មិថុនា ២០១៩​
3

ស្រុកទឹកផុស៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ ដឹកនាំក្រុមការងារឃុំ ដោយមានការចូលរួមពីនាយប៉ុស្ដិ៍រដ្ឋបាលឃុំ ប្រជាការពារ ចុះជួសជុលផ្លូវថែទាំ និងកាយដីបង្ហូរទឹកចូលប្រឡាយ ដែលដក់ទឹកភ្លៀង កុំឱ្យបាក់ជ្រៅធំជាងមុន។

ក្រុមការងារបានចុះទៅជួសជុលផ្លូវថែទាំនេះ មានទីតាំង ស្ថិតនៅភូមិភ្នំតាឱស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕

បញ្ចេញយោបល់