លោក តូច ប៉ូលីវ៉ា ផ្តល់ ៣ចំណុចសំខាន់ៗ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋាន

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
8

ស្វាយរៀង: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង និងប្រកាសសមាសភាព របស់ក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោក លឹម សុភាព អភិបាលរងស្រុករំដួល លោក គឹម ញ៉ាញ់ មេឃុំថ្នាធ្នង់ និងសមាជិក សមាជិការក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុភូមិ និងជំនួយការភូមិទាំង៧ភូមិ លោកនាយក អនុវិទ្យាល័យ និងសាលាបឋមសិក្សា យុវជន សសយកឃុំ សរុបចំនួន៤០នាក់ ស្រីចំនួន ៩នាក់ ។

កិច្ចប្រជុំបានផ្តោតទៅលើ ៖
១.ប្រកាសសមាសភាពក្រុមការងារ
២.តួនាទីភារកិច្ចរបស់ក្រុមការងារអោយស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ:០១ សណន ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានីខេត្ត ក្នុងការបំពេញបេសកម្ម
៣.ដាក់ទិសដៅការងារដោយរៀបចំវេទិការសាធារណៈអោយស្របតាមកាលវិភាគកំនត់ និងបានគ្រប់ទីកន្លែងក្នុងឃុំ៕

បញ្ចេញយោបល់