អភិបាលខេត្តកំពង់ចាម ជម្រុញដល់មន្ត្រីខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
4

កំពង់ចាម៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណអធិបតីភាពសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញ-ចូលតែមួយរបស់រដ្ឋបាលស្រុកកំពង់សៀម ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធាន មន្ទីរ ជុំវិញខេត្តទាំងអស់ និងប្រជាពលរដ្ឋចូលរួមចំនួន ៧៩០នាក់ ។

លោក អភិបាលខេត្ត បានស្នើសុំឲ្យមន្ត្រីទាំងអស់ខិតខំយកចិត្តទុក្ខដាក់ បម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រូវបញ្ជាក់ពីតម្លៃសេវា ឲ្យបានច្បាស់លាស់ តាមតារាងតម្លៃដែលបានបិទផ្សាយ ទាំង២១១សេវា ក្នុងការិយាល័យ ច្រកចេញ-ចូលតែមួយ ហើយមួយវិញទៀត គឺ សម័យបច្ចប្បន្ននេះគឺជាសម័យបច្ចេកវិទ្យា ដូច្នេះក្នុងនាមជាមន្ត្រីបំរើរាស្ត្រ ត្រូវបង្កើតបណ្តាញសង្គមគេហទំព័រហ្វេសប៊ុកបង្ហោះឲ្យបានច្បាស់លាស់ និងឧស្សាហ៍បង្ហោះតារាងតម្លៃជារៀងថ្ងៃផងដែរ។

លោកបានបញ្ជាក់បន្ថែមទៀតថា ការបង្កើតតការិយាល័យច្រកចេញ-ចូលតែមួយ គឺដើម្បីទប់ស្កាត់អំពើពុករលួយ និងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ពោលគឺសូមបងប្អូនប្រជាពលរដ្ឋកុំពឹងលើអ្នករត់ការ ធ្វើយ៉ាងណាមកដល់កន្លែងផ្ទាល់ ដើម្បីឲ្យដឹងច្បាស់លាស់នូវនិតីវិធីក្នុងការងារ និងជួយផ្សព្វផ្សាយពីភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈក្នុងការិយាល័យច្រកចេញ-ចូល តែមួយផងដែរ ៕

បញ្ចេញយោបល់