អភិបាលខេត្តស្វាយរៀង ចុះពិនិត្យច្រាំងទន្លេវ៉ៃគោ រៀបចំប្រព័ន្ធលូបង្ហូរទឹក ពង្រីកផ្លូវ និងចាក់ពង្រីកនូវច្រាំងទន្លេថ្មីបន្ថែម

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
10

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ក្នុងនោះពិនិត្យទៅលើការរៀបចំការដាក់ប្រព័ន្ធលូបង្ហូរទឹក ការពង្រីកផ្លូវ និងចាក់ពង្រីកនូវច្រាំងទន្លេតាមបណ្តោយផ្លូវជាតិលេខ១ភ្ជាប់ពីច្រាំងផ្នែកខាងលិចទៅកើតដល់គល់ស្ពានហាយវេមានប្រវែង២២០ម៉ែត្របន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងកំឡុងពេលដែល លោក ម៉ែន វិបុល ចូលកាន់មុខតំណែងជាអភិបាលខេត្តស្វាយរៀង រយៈពេលបីឆ្នាំកន្លងមកនេះ បានកសាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងច្រាំទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់