ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមកពីភូមិចំនួន០៣

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
3

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក ឈួន ចាន់ណា អភិបាលរងស្រុក បានចូលរួមពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីភូមិចំនួន ០៣គឺ៖ ភូមិស្រែសារ ភូមិមានកកើត និងភូមិមានកលិច ក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៧ គ្រួសារ ដែលឧបត្ថម្ភដោយអង្គការតុកកែញញឹមកម្ពុជា។

ពិធីបានប្រព្រឹត្តទៅនៅទីស្នាក់ការភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកនាយកអង្គការ បុគ្គលិកអង្គការ សប្បុរសជន មន្រ្តីរដ្ឋបាលស្រុក តំណាងក្រុមប្រឹក្សាឃុំត្បែងខ្ពស់ លោក លោកស្រី មេភូមិទាំងបី និងប្រជាពលរដ្ឋ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ស្កសរ ១គីឡូក្រាម អំបិល ១គីឡូក្រាម ប៊ីចេង ៥០០ក្រាម ខ្ទឹមស ១គីឡូក្រាម ប្រេងឆា ២ដប ត្រីខ ១០កំប៉ុង ទឹកសណ្តែកប្រអប់សម្រាប់កុមារ ២ឡូតិ៍ ៕

បញ្ចេញយោបល់