កិច្ចប្រជុំរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារ

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
8

កំពង់ឆ្នាំង៖ លោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធដីរបស់ប្រជាពលរដ្ឋចំនួន ៤៥០ម៉ែត្រ មានចំនួន ១៦គ្រួសារ ស្ថិតនៅជើងភ្នំថ្លុកត្របែក ភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រង់គីឡូម៉ែត្រ (Pk91+500 -Pk91+950) ដែលមិនទាន់បានវាស់ជូន និងសងសំណងផលប៉ះពាល់ជូនគាត់ លើគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវវាងក្រុងកំពង់ឆ្នាំង)។

ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពីលោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្ត្រីការិយាល័យជំនាញមន្ទីរចូលរួមផងដែរ ៕

បញ្ចេញយោបល់