កិច្ចប្រជុំបូកសរុបស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងហិរញ្ញប្បទាន ក្នុងពហុដំណាក់កាលលើ ហេដ្ឋារចនាសម្ព័ន្ធទឹក

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
4

កំពង់ឆ្នាំង៖ លោក អេង តារាវុធ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានចូលរួម ប្រជុំបូកសរុបស្តីពីការចាប់ផ្តើមធ្វើការអនុវត្តគម្រោងហិរញ្ញប្បទានក្នុងពហុដំណាក់កាល លើហេដ្ឋារចនាសម្ព័ន្ធទឹក ADB MFF ជំហានទី១ លើកិច្ចអភិវឌ្ឍន៍វិស័យធនធានទឹក ក្នុងក្របខណ្ឌទូទាំងកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម (សាលដើមត្នោត)លោក អេង តារាវុធ អនុប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចូលរួមប្រជុំបូកសរុបស្តីពី ការចាប់ផ្តើមធ្វើការអនុវត្តគម្រោង ហិរញ្ញប្បទានក្នុងពហុដំណាក់កាល លើហេដ្ឋារចនាសម្ព័ន្ធទឹក ADB MFF ជំហានទី១ លើកិច្ចអភិវឌ្ឍន៍វិស័យធនធានទឹក ក្នុងក្របខណ្ឌទូទាំងកម្ពុជា។

កិច្ចប្រជុំនេះ បានដំណើរការក្រោមការដឹកនាំសម្របសម្រួល ដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ និងជានាយក PMU-ADB MOWRAM នៃក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ADB-HQ ដឹកនាំដោយកញ្ញា Junko Sagara អ្នកឯកទេសធនធានទឹក។

ក្នុងនោះដែរ នៅក្នុងកិច្ចប្រជុំ ក៏មានការចូលរួមដោយអស់ លោក លោកស្រី តំណាងពី MEF, ADB-CARM, DFAT, JICA, MOWRAM, CNMC, TSA, មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ, ព្រៃវែង, កំពង់ចាម, សៀមរាប, បន្ទាយមានជ័យ, ពោធិសាត់, ឧត្តរមានជ័យ, តាកែវ, កំពត និងខេត្តស្វាយរៀង ៕

បញ្ចេញយោបល់