រដ្ឋមន្រ្តីក្រសួងវប្បធម៌ កោតសរសើរចំពោះលទ្ធផលផ្លូវការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរលើកទី៣២

ថ្ងៃព្រហស្បតិ៍ ទី ១៣ មិថុនា ២០១៩​
10

សៀមរាប៖ កិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃគណៈ កម្មា ធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និង អភិវឌ្ឍន៍ តំបន់  ប្រវត្តិ សាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុ នា ឆ្នាំ២០១៩ ប្រកបដោយលទ្ធផលជាវិជ្ជមាន ក្រោមអធិបតីភាពសហប្រធាន លោក Guillaume NARJOLLET  ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា លទ្ធផល ដែលទទួលបានពីកិច្ចប្រជុំបច្ចេកទេសលើកទី៣២នៃអាយស៊ីស៊ី-អង្គរ គឺខាងអ្នកបច្ចេក ទេសជាន់ខ្ពស់ ជាតិ-អន្តរជាតិ បានពិនិត្យមើលឡើង  វិញនូវអនុសាសន៍ដែល បានធ្វើកាល ពីកិច្ចប្រជុំពេញ អង្គលើកទី៣០ និងបច្ចេកទេសលើកទី៣១។ ក្នុងនោះដែរ តាមរយៈដំណើរទស្សនកិច្ចនៅតាមប្រាសាទនានា ចំនួន២០ គម្រោង ត្រូវបានអ្នកជំនាញជាន់ខ្ពស់ថ្លែងកោតសរសើរ​ដែលអនុវត្តបានត្រឹម​ត្រូវ​តាម​បច្ចេកទេសជួសជុល និងផ្តល់អនុសាសន៍ថ្មីៗ បន្ថែមទៀត ក្នុងការអភិរក្ស ប្រាសាទក្នុងតំបន់អង្គរជាបន្ត។

លោកស្រីរដ្ឋមន្ត្រី បានចាត់ទុកថា នេះជាជោគជ័យដ៏ធំមួយនៃដំណើរការកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ពិសេសអ្នក ជំនាញអន្តរជាតិ បានវាយតម្លៃដ៏ខ្ពស់ចំពោះសមត្ថភាពអ្នក ជំនាញខ្មែរក្នុងកិច្ចការ ជួសជុលប្រាសាទដែលមាន សមត្ថភាពអាចកាន់កិច្ចការបាន​ដោយខ្លួនឯង និងធ្វើការជាមួយអន្តរជាតិ៕

 

បញ្ចេញយោបល់