រដ្ឋបាលខេត្តពោធិ៍សាត់ ចុះបើកការដ្ឋានជីកស្រះនៅភូមិព្រែកតាវង ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
8

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងរបស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ មិថុនា ឆ្នាំ២០១៩ បានចុះបើកការដ្ឋានជីកស្រះនៅភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ស្រះទឹកនេះមាន ទំហំ ១៤០m x ១០០m ជម្រៅ ៣m ជាអំណោយដ៏ថ្លៃរបស់ប្រមុខរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ រួមជាមួយថវិកាមូលនិធិឃុំ។ ការជីកស្រះមួយនេះពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋពិតប្រាកដ៕

ចែករំលែក

បញ្ចេញយោបល់