ក្រុមការងារចម្រុះខេត្ត​កំពង់ឆ្នាំង ​ប្រជុំពិភាក្សាលើករណីទំនាស់ដីធ្លី​​របស់​ប្រជា​ពល​រដ្ឋ ស្ថិត​នៅ​ភូមិ​កែងតាសុខ

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
3

កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែមិថុនា  ឆ្នាំ២០១៩ ក្រុម​ការ​ងារ​ចម្រុះ​ខេត្ត ដឹក​នាំ​ដោយ​មន្ទីរ​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត បានបើកកិច្ច​ប្រជុំពិភាក្សា  និង​រក​ដំណោះ​ស្រាយ លើ​ករណី​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ  ស្ថិតនៅ​ភូមិ​កែងតាសុខ  ឃុំ​កំពង់ហៅ  ស្រុក​កំពង់លែង  ខេត្តកំពង់ឆ្នាំង។

កិច្ច​ប្រជុំនេះមានការចូលរួមពី មន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត   នាយក​ធនាគារ​ជាតិ​នៃកម្ពុជា​សាខា​ខេត្តកំពង់ឆ្នាំង​ ស្នង​ការ​នគរបាល​ខេត្ត បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត សា​លា​ស្រុក​កំពង់លែង នាយក​ទី​ចាត់​ការ​អន្តរ​វិស័យ​សាលា​ខេត្ត ចូល​រួម​ផង​ដែរ ៕

បញ្ចេញយោបល់