ក្រុមការងារចុះមូលដ្ឋានឃុំស្វាយយា បើកិច្ចប្រជុំលើកដំបូង និងប្រកាសសមាសភាព របស់ក្រុមការងារចុះមូលដ្ឋានឃុំ

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
3

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយយា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកដំបូង និងប្រកាសសមាសភាព របស់ក្រុមការងារចុះមូលដ្ឋានឃុំស្វាយយា ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ហែម សារិទ្ធ អភិបាលស្ដីទីស្រុកស្វាយជ្រំ លោក សុខ សំអន មេឃុំស្វាយយា លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រីមេភូមិ អនុភូមិ និងជំនួយការភូមិទាំង ១៥ភូមិ របស់ឃុំស្វាយយា លោកនាយកសាលាបឋមសិក្សាទាំង៥ និងលោកស្រីប្រធានមណ្ឌលសុខភាពឃុំ សរុបចំនួន ៥១នាក់ ស្រីចំនួន ១៤នាក់។

កិច្ចប្រជុំបានផ្តោតទៅលើ៖
១. ប្រកាសសមាសភាពក្រុមការងារ។
២. តួនាទីភារកិច្ចរបស់ក្រុមការងារអោយស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០១ សណន ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី/ខេត្ត ក្នុងការបំពេញបេសកម្ម។
៣. អំពីសភាពការណ៍ទូទៅពាក់ព័ន្ធនឹងល្បិចកលរបស់ទណ្ឌិត សម រង្ស៊ី ដែលតែងតែប៉ុនប៉ងអោយកើតមានបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកុំអោយជឿតាមល្បិចកលដ៏ខ្មៅកខ្វក់នេះ។
៤. ដាក់ទិសដៅការងារដោយរៀបចំវេទិការសាធារណៈអោយស្របតាមកាលវិភាគកំណត់ និងបានគ្រប់ទីកន្លែងក្នុងឃុំ៕

បញ្ចេញយោបល់