អភិបាលរងស្រុកកំពង់លែង ចុះរៀបចំសោភ័ណ្ឌភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
10

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង និងជាប្រធានគណៈកម្មការរៀបចំសោភ័ណភាពទីផ្សារ និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងស្ថិតនៅក្នុងគណៈកម្មការ ចុះត្រួតពិនិត្យជាក់ស្តែង និងធ្វើការណែនាំដល់បងប្អូនអាជីវករលក់ដូរ នៅតាមដងផ្លូវជុំវិញទីផ្សារ សង់រោង តសំយ៉ាបលយប៉ះពាល់ដល់ទីចំណត សងខាងផ្លូវសាធារណៈ។

ក្នុងឱកាសចុះរៀបចំនេះដែរ លោកអភិបាលរងស្រុក ក៏បានជំរាបបន្ថែមផងដែរពីការចុះរៀបចំគឺ៖
ទី១. ងាយស្រួលក្នុងការធ្វើចរាចរណ៏តាមសាធារណៈ។
ទី២. រៀបចំស្តារប្រឡាយលូចាស់ ធ្វើឱ្យមានចរាចារទឹកហូរចេញវិញបានស្រួលជៀសវាងកកស្ទះស្អុយក្នុងទីប្រជុំជន។
ទី៣. រំដោះផ្លូវចាស់ចេញចូលក្នុងផ្សារ។
ទី៤. ឱ្យអាជីវកររើរូសបង្គន់ ពាងទឹក គ្រែ បន្ទប់ទឹក រោងសាងសង់មិនលក់ និងមានការណែនាំដល់បងប្អូនយកដីរបស់រដ្ឋ ក្នុងទីផ្សារទិញលក់ ដោះដូរជាកម្មសិទ្ធិរបស់ខ្លួនទៀតផង៕

បញ្ចេញយោបល់