ខ្លឹមសារសំខាន់ ១១ចំណុច ក្នុងពិធីប្រកាសចូលកាន់តំណែងជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មី

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
3

ស្វាយរៀង៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង លោកឧត្តមសេនីយ៍ត្រី ភោគ សុខុន ស្នងការរងខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសកាន់តំណែងរបស់លោកអនុសេនីយ៍ទោ ឈូ យូដេត ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយតឿ។

ក្នុងនោះដែរ សមាសភាពដែលបានអញ្ជើញចូលរួមមាន លោកអធិការ អធិការរងនគរបាលក្រុង លោកនាយករដ្ឋបាលក្រុង លោកនាយផ្នែកចំណុះអធិការដ្ឋាននគរបាលក្រុង លោកចៅសង្កាត់ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ស្វាយតឿ លោកនាយប៉ុស្ដិ៍សង្កាត់ទាំង៧ ក្នុងក្រុង និងលោក លោក​ស្រីមេភូមិទាំង៧ ភូមិក្នុងសង្កាត់ស្វាយតឿ។

មានប្រសាសនៅក្នុងពិធីនេះលោកអភិបាលក្រុង បានផ្តាំផ្ញើដល់លោកនាយប៉ុស្តិ៍ ទើបទទួលបានការតែងតាំងថ្មី និងលោកនាយប៉ុស្តិ៍ទាំង៦ទៀត ក្នុងក្រុងដោយមានខ្លឹមសារដូចខាងក្រោម៖
១. ត្រូវចេះសាមគ្គីភាព សហការធ្វើការងារ។
២. ត្រូវអនុវត្តទៅតាមតួនាទីភារកិច្ចអោយបានម៉ឺងម៉ាត់ សំដៅរក្សាការពារសុខសុវត្ថិភាពក្នុងមូលដ្ឋាន​ជូនប្រជាពលរដ្ឋ។
៣. ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពអោយមានប្រសិទ្ធភាព។
៤. ត្រូវបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
៥. ត្រូវធ្វើវេទិការផ្សព្វផ្សាយកាអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អ។
៦. បន្តពង្រឹងវេនប្រចាំបញ្ជា កម្លាំងអន្តរាគមន៍ក្រុង ២៤ម៉ោងលើ ២៤ម៉ោង។
៧. បន្តពង្រឹងគោលដៅប្រជាការពារ និងគោលដៅប្រទាក់ក្រឡាគ្រប់សង្កាត់។
៨. បង្កើនការយាមកាមល្បាតចល័តតាមភូមិសាស្រ្តដែលស្មុគស្មាញ ពិសេសបទល្មើសគ្រឿង​ញៀន។
៩. បន្តដាក់កម្លាំងតាមទីតាំងដូរលុយ វេលុយ លក់មាស និងនៅផ្សារជាដើម។
១០. បន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
១១. ត្រូវចូលរួមសហការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងនៅតាមផ្សារដូចជាការតយ៉ាប ការ​សាង​សង់​សំណង់អណាធិបតេយ្យជាដើម៕

បញ្ចេញយោបល់