វគ្គបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំលើកទី៤ ស្តីពីការអប់រំភាពជាអ្នកដឹកនាំ

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
11

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំលើកទី៤ ស្តីពី ការអប់រំភាពជាអ្នកដឹកនាំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង ហើយកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពី អស់លោក លោកស្រី តំណាងពី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាឃុំផ្សេងៗចូលរួមផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង៖
១. ដើម្បីពង្រឹងសមត្ថភាពបន្ថែមទាក់ទងនឹងភាពជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចំរើន ជាពិសេសវិស័យអនាម័យ
២. ជំរុញឱ្យក្រុមប្រឹក្សាឃុំនីមួយៗមានគោលដៅ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍសហគមន៍ និងទទួលបានបទពិសោធន៍ល្អពីក្រុមប្រឹក្សាឃុំផ្សេងៗគ្នា ថ្នាក់ដឹកនាំស្រុក ខេត្ត និងមន្ទីរពាក់ព័ន្ធ
៣. លើកទឹកចិត្តក្រុមប្រឹក្សាឃុំគំរូដែលសម្រេចបានតាមចំនួនគោលដៅដោយផ្ដល់ជាពានរង្វាន់មេដាយមាស ប្រាក់ សំរឹទ្ធិ៕

បញ្ចេញយោបល់