កម្ពុជា កំពុងតែធ្វើការផ្លាស់ប្តូរអំពីការផ្សព្វផ្សាយពីអាណាឡុក ទៅជាឌីជីថល ដើម្បីបម្រើប្រជាជនទូទាំងពិភពលោក

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
2

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក Fayyar Sheheryar ប្រធានវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD)។ ក្នុងជំនួបនោះ លោក Fayyar Sheheryar បានគោរសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាដែលកំពុងតែមានការរីកចម្រើនលូតលាស់ និងជាទីចាប់អារម្មណ៍។ លោកក៏បានគោរពជម្រាបថា លោកពិតជាមានកិត្តិយសណាស់ដែលបានដឹកនាំប្រតិភូនៃវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ (AIBD) មកជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី នាពេលនេះ ជាពិសេសនៅ ក្នុងទីក្រុងសៀមរាប ដែលជាទឹកដីអង្គរដ៏បវររុងរឿងរបស់កម្ពុជា។

លោកបានគោរពជម្រាបជូនលោកនាយករដ្ឋម ន្ត្រីថា វត្តមានរបស់លោកនិងសមាជិករបស់លោកក្នុងសន្និសីទនេះគឺដើម្បីធ្វើការចែករំលែកនូវចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមកផង ដើម្បីបម្រើប្រជា ជន ទូទាំងពិភពលោកជាពិសេសនៅក្នុងតំបន់ឲ្យបានទទួលនូវព័ត៌មានតាមវិជ្ជាជីវៈ។ លោកក៏បានគោរពជម្រាបផងដែរថា ជាពិសេសនៅក្នុងបរិបទនៃការផ្លាស់ប្ដូរការវិវឌ្ឍនៃបច្ចេកវិទ្យានេះ យើងគប្បីណាសហការរួមគ្នាជំរុញវឌ្ឍ នភាពលើការផ្សព្វផ្សាយនេះឲ្យស្របទៅតាមការវិវឌ្ឍរបស់បច្ចេកវិទ្យា ជាពិសេសធ្វើយ៉ាងណាឲ្យការផ្សព្វ ផ្សាយនេះមានភាពជាវិជ្ជមាន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក វិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់អភិវឌ្ឍការផ្សព្វផ្សាយ(AIBD) ដែលបានមកចូលរួមក្នុងសន្និសីទ នៅខេត្តសៀមរាបនាពេលនេះ។

លោក បានមានប្រសាសន៍ជម្រាបជូនប្រតិភូថា កម្ពុជាកំពុងតែធ្វើការផ្លាស់ប្ដូរអំពីការផ្សព្វផ្សាយពីអាណាឡុក (Analog) ទៅជាឌីជីថល(Digital) ដោយនឹងត្រូវបញ្ចប់រួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ ហើយទូរទស្សន៍ជាតិកម្ពុជាក៏មានការប្រើប្រាស់ពីអាណូឡូកទៅជាឌីជីថលហើយផងដែរ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូផងដែរថា ការផ្លាស់ប្ដូរការវិវឌ្ឍខាងបច្ចេកវិទ្យានេះ គឺជារឿងមួយប៉ុន្តែការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍ខ្លឹមសារនៃការផ្សព្វផ្សាយគឺជារឿងមួយទៀត ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានដែលមិនពិត។ ទាក់ទិននឹងចំណុចនេះ លោកបានផ្ដល់អនុ សា សន៍ថា ទន្ទឹមនឹងការជឿនលឿនផ្នែកបច្ចេកវិទ្យាដ៏វិជ្ជ មាននេះ យើងគប្បីណាជំរុញ និងរៀបចំធ្វើយ៉ាងណាឲ្យមានការវិវឌ្ឍលើការផ្សព្វផ្សាយព័ត៌មានឲ្យមានភាពវិជ្ជមានផងដែរ៕

បញ្ចេញយោបល់