ប្រជាពលរដ្ឋជាច្រើននាក់ ទទួលបានការពិនិត្យ និងព្យាបាលវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃ

ថ្ងៃពុធ ទី ១២ មិថុនា ២០១៩​
3

កំពង់ឆ្នាំង៖ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការជាមួយក្រុមគ្រូពេទ្យជំនាញ នៃអង្កការ A New Vision ប្រទេសសឹង្ហបុរី , នេប៉ាល និងអង្កការមូល និធិទឹកស្អាត និងគាំពារសុខភាព (WAH) បានមកជួយពិនិត្យព្យាបាលវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយលោកបានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យជំនាញ មកបំពេញការងារនៅខេត្តកំពង់ឆ្នាំង មានរយៈពេលចំនួន ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយត្រូវជួយទទួលព្យាបាលអ្នកជំងឺប្រមាណ ៥០០នាក់ ៕

បញ្ចេញយោបល់