បទអត្ថាធិប្បាយ៖ សម រង្ស៊ី អ្នកនយោបាយរត់ចោលស្រុកទ័លច្រកនិងធ្លាក់ខ្លួនបង្កើតព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាអំណាចឆ្កួតលេលារបស់ខ្លួន

ថ្ងៃចន្ទ ទី ៣ មិថុនា ២០១៩​
19

ត្រូវបានគេឱ្យឈ្មោះថាជាបណ្ឌិតផ្នែកសេដ្ឋកិច្ចទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំង រៀនចេះដឹងខ្ព​ង់ខ្ពស់ដែរ ប៉ុន្តែទណ្ឌិត សម រង្ស៊ី មិនបានយកចំណេះដឹង របស់ខ្លួនមកជួយជាតិឱ្យរីកចម្រើននោះទេ ប៉ុន្តែបានអនុវត្តនយោបាយកញ្ជះបរទេស និងធ្វើនយោបាយបំផ្លាញជាតិខ្លួនឯង។ មួយថ្ងៃៗ សម រង្ស៊ី រិះគិតថាតើត្រូវធ្វើយ៉ាងណាឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពចលាចល បរទេសដាក់សម្ពាធ គំនាបសេដ្ឋកិច្ចជាដើម។ ដើ​ម្បីអាចសម្រេចគោលដៅដ៏ឆ្កួតលេលារបស់ខ្លួន សម រង្ស៊ី បានប្រើប្រាស់ជំនាញលាបពណ៌ បំភ្លៃ បំផ្លើស និងញុះញង់ បំភ័ន្តរបស់ខ្លួន លើសភាពការណ៍នានារបស់កម្ពុជា ក៏ដូចជាការបង្កើតព័ត៌មានក្លែងក្លាយរឿងបុគ្គលផ្ទាល់ខ្លួន ឬការព្យាយាមបំបែកបំបាក់ផ្ទៃក្នុងកងទ័ព គ្រួសារ និងក្នុងសង្គមកម្ពុជា ហើយផ្សាយបន្ទរព័​ត៌មានមិនពិតនេះដោយប្រព័ន្ធផ្សព្វផ្សាយបរទេសដែលជារបស់ចៅហ្វាយខ្លួន។ ទាំងអស់នេះ គឺ សម រង្ស៊ី បាននិងកំពុងអនុវត្តទ្រឹស្តីនៃបដិវត្តន៍ពណ៌ពេញទំហឹង។

កាលដែល សម រង្ស៊ី ជ្រើសរើសយកវិធីសាស្ត្រផែនការបដិវត្តន៍ពណ៌មកអនុវត្តក្នុងដំណើរនយោបាយធ្លាក់ផ្លូវរបស់ខ្លួន ព្រោះ សម រង្ស៊ី គ្មានអ្វីជាដើមទុននយោបាយ ទៀតឡើយ ក្រោយចាញ់នយោបាយបោសគូថខោ ក្រោយពីការប្រកាសលាលែងចេញពីតំណែងជាប្រធានគណបក្ស និងលះបង់សមាជិកភាពពីគណប​ក្សសង្គ្រោះជាតិនៅខែកុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានគេបំភ័យឡើងបែកប្រមាត់អំពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលហាមឃាត់អ្នកមានទោសជាប់ខ្លួនធ្វើនយោបាយ។ សម រង្ស៊ី ខិតខំរកទីតាំងឈ​រជើងរបស់ខ្លួនឡើងវិញដោយបង្កើតចលនាឧទ្ទាមខុសច្បាប់ ក៏គ្មាននរណាគាំទ្រក្រៅពីក្រុមមួយដំបរស្វារបស់ខ្លួន ហើយព្យាយាមធ្វើតួឯកជាមេទ័ពរំដោះ កឹម សុខា ផង ក៏គ្មាននរណាចាប់អារម្មណ៍ រហូតតាំងខ្លួមជានាយសំប៉ាន ទៅអូសសំពៅខ្មោចសង្គ្រោះជាតិដែលគឿងនៅកណ្តាលមហាសាគរ ក៏នៅមិនទទួលបានការគាំទ្រ។ ចុងក្រោយ គ្មានជម្រើស សម រង្ស៊ី ឃុបឃិតជាមួយ មូរ សុខហួរ និង អេង ឆៃអ៊ាង ធ្វើបក្សប្រ​ហារដណ្តើមខ្មោចបក្សសង្គ្រោះជាតិពី កឹម សុខា យកមកគ្រប់គ្រង។ ប៉ុន្តែនៅតែមិនត្រូវបានទទួលស្វាគមន៍។ នៅ​ពេលនេះ សម រង្ស៊ី គ្មានសល់អ្វី ទៀតឡើយក្រៅពីឈ្មោះជាអ្នកនយោបាយមាន់សម្លរ ឬអ្នកនយោ​បាយអង្ករកំប៉ុង គ្មានផែនការយុទ្ធសាស្ត្រនយោបាយច្បាស់លាស់។

សម រង្ស៊ី បានផលិត និងផ្សាយព័ត៌មានមិនក្លែងក្លាយជាច្រើន ដែលអ្នកនយោបាយនៅប្រទេសដទៃមិនដែ​លធ្វើ ព្រោះជាមធ្យោបាយដ៏ថោកទាបបំផុត។ ប៉ុន្តែអតីតមេបក្សប្រឆាំងរូបនេះមុខក្រាស់ និងគ្មានភាពអៀនខ្មាស បានប្រើប្រាស់ព័ត៌មានក្លែងក្លាយជាច្រើនដើម្បីបំភ័ន្តសាធារណៈមតិជាតិនិងអន្តរជាតិ និងបម្រើនយោ​បាយ បដិវត្តន៍ពណ៌បំផ្លាញជាតិរបស់ខ្លួន។ សម រង្ស៊ី ពិតជាអស់ចំណេះថាតើធ្វើយ៉ាងណាដើម្បីអាចឡើង កាន់អំណាចបាន។ សម រង្ស៊ី ចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជិតបីទសវត្សរ៍មកហើយ។ សម រង្ស៊ី បានក្លាយពីប្រធានគណបក្សមួយមកជាអ្នកដើរប្លន់សំបកខ្មោចបក្សខ្លួនឯងដើម្បីបង្កើតទីតាំងឈរជើង​ន​យោបាយឱ្យខ្លួន។ សម រង្ស៊ី បានប្រើនយោបាយ បីកុំដើម្បីបំផ្លាញជាតិ និងប្រជាជនកម្ពុជាដោយអំពាវនាវបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ សម រង្ស៊ី និងគូកនបានយកអធិបតេយ្យភាពជាតិកម្ពុជាដាក់ក្រោមបាតជើងបរទេស លត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញជាតិខ្មែរ។ អ្វីៗដែល សម រង្ស៊ី និងគូកន បាននិងកំពុងតែធ្វើនេះ គឺជាការបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍរបស់ជាតិ និងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយបរទេសរបស់ខ្លួន។

តើអ្វីដែល សម រង្ស៊ី និងគូកនបាននិងកំពុងប្រឌិត ពលរដ្ឋខ្មែរជឿដែរឬទេ? ពិតណាស់ គឺបងប្អូនប្រជាព​លរដ្ឋខ្មែររួមនឹងសាធារណមតិជាតិនិងអន្តរជាតិទូទៅ ហើយនិង អ្នកគាំទ្រខ្លួនផងមិនជឿឡើយ។ កាលដែល សម រង្ស៊ី និងបក្សពួកព្យាយាមបំផ្លាញសង្គម និងប៉ុនប៉ងឡើងកាន់ អំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យបដិវត្តន៍ពណ៌ បង្កើតព័ត៌មានក្លែងក្លាយ គឺបានធ្វើឱ្យតម្លៃសម រង្ស៊ី និងក្រុមប្រឆាំបាត់បង់ទាំងស្រុង ហើ​យបាត់បង់ជំនឿពីប្រជាពលរដ្ឋក្នុងនោះជាពិសេសគឺអ្នកដែលកំពុងដើរតាមផែនការបដិវត្តន៍ពណ៌របស់ខ្លួន។ តើនរណាជាអ្នកទទួលផល ពីអំពើដ៏ស្មោគគ្រោករបស់ សម រង្ស៊ី និងបក្ខពួក? នោះគឺគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន។ សម រង្ស៊ី កាន់តែធ្វើអំពើអាក្រក់ ពលរដ្ឋខ្មែរកាន់តែ មើលឃើញអំពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន។ សម រង្ស៊ី កាន់តែបំភ្លៃការពិត សាធារណៈមតិកាន់តែមើលឃើញភាពត្រឹមត្រូវនៃនយោបាយរបស់គណបក្សកាន់អំណាច និងសម្តេចតេជោ ហ៊ុន សែន។

និយាយជារួម ពេល សម រង្ស៊ី កាន់តែឡប់សតិ ពលរដ្ឋខ្មែរកាន់តែយល់ច្បាស់ថា ក្រុមបក្សប្រឆាំងគ្មានពីវិធីសាស្ត្រអ្វី ក្រៅពីបំបែកបំបាក់ជាតិ បង្កចលាចល និងញុះញង់ធ្វើជា ដើមទុនក្នុងមុខជំនួយនយោបាយរបស់ខ្លួនឡើយ។ ប៉ុន្តែទំនិញនយោបាយឡប់សតិរបស់ សម រង្ស៊ី នេះ គ្មានតម្លៃ និងមិនគួរឱ្យពលរដ្ឋចាប់អារម្ម​ណ៍ឡើយ ព្រោះវាជាល្បែង នយោបាយដែលទណ្ឌិត សម រង្ស៊ី លេងដើម្បីកំដរជីវិត ចាស់ជរារបស់ខ្លួន ប​ន្ទាប់​ពីចាញ់ចាស់វស្សារួចមក។ សម រង្ស៊ី គួរដឹងថា ទោះបីជាខំប្រឹងបំភ្លៃ និងបំភ័ន្តការពិតយ៉ាងណា ក៏ពលរដ្ឋខ្មែរមិនចាប់អារម្មណ៍ឡើយ ព្រោះពួកគាត់ បានដឹងច្បាស់ណាស់ថាតើនរណាជាអ្នកសង្គ្រោះជាតិ កាសាងជាតិ និងនាំសុខសន្តិភាពការអភិវឌ្ឍពិតប្រាកដជូនដល់ជាតិកម្ពុជា និងដល់ពួកគាត់ដោយផ្ទាល់។ សម រង្ស៊ី គួរ យកជីវិតចុងក្រោយរបស់ខ្លួនសាងអំពើល្អ និងធ្វើអ្វីដែលចម្រើនដល់ជាតិសូមសម រង្ស៊ីខិតខំលាងសម្អា​តនូវកេរ្តិ៍អាសោចនៃក្រុមគ្រួសារសែស្រឡាយក្បត់ជាតិរបស់ខ្លួន ជាជាងចំណាយពេលមកច្រណែនឈ្នា​នីស និងបំផ្លាញជាតិ។

សម រង្ស៊ី អើយ! ឈប់កុហកបោកប្រាស់រាស្ត្រខ្មែរទៀតទៅ! គេលែងជឿហើយ ភូតលែងសមហើយ ព្រោះគេដឹងថា សម រង្ស៊ី គ្រាន់តែជាសុនខចោលម្សៀតឡប់សតិរត់ចោលស្រុកមួយក្បាលតែប៉ុណ្ណោះ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩

បញ្ចេញយោបល់