លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង

ថ្ងៃអាទិត្យ ទី ២៦ ឧសភា ២០១៩​
5

នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អ​ញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តន៍ពីប្រទេសបារាំង បន្ទាប់ពីព្រះ​អង្គ​យាងចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor)

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន​ថ្វាយព្រះពរព្រះអង្គមាន​ព្រះរាជសុខភាព​ល្អបរិបូ​ណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជា​ក់ដល់ប្រជា​រា​ស្ត្រ​ទូទាំងប្រទេសផងដែរ។

 

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ICC-Angkor ត្រូវបានបង្កើតឡើង​កាលពីខែធ្នូ ឆ្នាំ ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅតំបន់រ​មណីយដ្ឋានអង្គរ ។ ការបង្កើត ICC-Angkor នេះ ធ្វើឡើងក្រោយពេលដែល​ប្រាសា​ទអង្គ​រវត្ត បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២៕

បញ្ចេញយោបល់