កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុសទទួលការបណ្តុះបណ្តាលបន្ថែមស្តីពីការពន្លត់អគ្គិភ័យ

ថ្ងៃអាទិត្យ ទី ២៦ ឧសភា ២០១៩​
15

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងធ្វើលំហាត់ជាក់ស្តែងដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស។

ការចុះត្រួតពិនិត្យនេះដែរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នៅ សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ៕

បញ្ចេញយោបល់