អភិបាលខេត្តពោធិ៍សាត់ រៀបចំប្រារព្ធពិធីបុណ្យឡើង រោងជូនលោកឧកញ៉ា ឃ្លាំង មឿង

ថ្ងៃអាទិត្យ ទី ២៦ ឧសភា ២០១៩​
16

ពោធិ៍សាត់៖ ជាយុទ្ធសាស្ត្រអជ្ញាធរដែនដីដែលមកកាន់កាប់ខេត្ត ពោធិ៍សាត់តែងតែគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ តាំងពីបូរាណកាលមកម្ល៉េះ ចូលដល់ខែពិសាខ មិនថាខ្នើតឬរនោច ប្រជាពលរដ្ឋគ្រប់ទិសទីតែងតែសុំការអនុ ញ្ញាតិពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរៀបចំប្រារព្ធពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងកូនប្រុសលោកតាទាំង៤ និងវរៈជនខ្មែរស្នេហាជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។

ជាក់ស្តែងឆ្នាំនេះ ពិធីបុណ្យឡើងរោង ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃ០៧-០៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ ២០១៩ នៅបរិវេណបូជនីយដ្ឋានលោកឧកញ៉ា ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍ សាត់ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំក្នុងខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះដែរ ក៏មានរៀបចំសែនក្រុងពាលី ប្រារព្ធបទនមសិការ សមា ទានសីល ព្រះសង្ឃ៣៣អង្គ ចម្រើនព្រះបរិត្ត ពិធីអភិសេករូបសំណាក ព្រះអង្គចតុលោកបាលទាំង៤ ព្រះពុទ្ធរូបកណ្តាល តំណាងឲ្យឥន្ទ ព្រះព្រហ្ម និងមានល្ខោន បា សាក់ទស្សនាកំសាន្តផងដែរ៕

បញ្ចេញយោបល់