សារសម្លេងសំងាត់បែកធ្លាយ៖ លោក សម រង្ស៊ី ដាក់បញ្ជាធ្វើយ៉ាងណាឱ្យ កឹម សុខា ជាប់គុករហូត (Video inside)

ថ្ងៃសៅរ៍ ទី ២៥ ឧសភា ២០១៩​
10

សារសម្លេងដ៏សំងាត់មួយត្រូវបានមនុស្សនៅជំនិតបំផុតរបស់លោក សម រង្ស៊ី ទម្លាយ​ឲ្យ​បណ្តាញព័ត៌មាន Fresh News ដឹងនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះថា លោក សម រង្ស៊ី បានដាក់បទបញ្ជា និងគោលដៅឲ្យធ្វើយ៉ាងណាកុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោះលែងលោក កឹម សុខា ពោលត្រូវរក្សាទុកលោក កឹម សុខា នៅក្នុងការឃុំឃាំង ហើយបញ្ជាក់ថា នៅពេលលោក កឹម សុខា ទទួលបានសេរីភាពពេញលេញ ពេលនោះ​លោក កឹម សុខា នឹងបាក់បែកពី សម រង្ស៊ី ។

នៅក្នុងសារសម្លេងសំងាត់៣០វិនាទី ដែលឆ្លងឆ្លើយជាមួយលោក ឡុង រី អតីតមេអង្គរក្ស​របស់លោក សម រង្ស៊ី ដោយមានខ្លឹមសារទាំងស្រុង៖ «អ្វីដែលសំខាន់ពេលណា កឹម សុខា ទទួលបានសេរីភាពពេញលេញភ្លាម គឺថា កឹម សុខា ចង់បែកបាក់ពី សម រង្ស៊ី ហើយ, ជាគោលដៅនៅតែរក្សាលោក កឹម សុខា ឲ្យនៅក្នុងការឃុំឃាំង យើងត្រូវធ្វើឲ្យ ហ៊ុន សែន មិនដោះលែង កឹម សុខា ដាច់ខាត អំពាវនាវឲ្យមន្រ្តីពីគណបក្សសិទ្ធិមនុស្ស​គឺមិនចាំបាច់​សុំសិទ្ធពី ហ៊ុន ​សែន ដាច់ខាត»។

សូមស្តាប់សារសម្លេងសំងាត់ខាងក្រោមដែលលោក សម រង្ស៊ី ផ្ញើទៅកាន់លោក ឡុង រី តាមរយៈ WhatsApp​ ដូចតទៅ៖

បញ្ចេញយោបល់