ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនពរលោក ហេង សំរិន ក្នុងឱកាសបុណ្យចម្រើនជន្មាយុគម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ

6

ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់លោក ហេង សំរិន ប្រធា​ន​រដ្ឋសភា នៃកម្ពុជា គម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃ​ទី​២៥ ខែ ឧសភា ឆ្នាំ២០១៩  លោកស្រី​ប៊ុន រ៉ានី ហ៊ុនសែន​ក្នុងនាមកាកបាទ​ក្រហម​ក​ម្ពុជា​ សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រ​សើ​រ​ដ៏​ថ្លៃថ្លាជូនលោក ហេង សំរិន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំ​ងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័ន​រដ្ឋសភាឲ្យមានការវិវឌ្ឍរីកចម្រើនថែមទៀត។

សូមអានសារលិខិតជូនពរខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់