លោក ជា សុផារ៉ា ផ្ញើសារលិខិតជូនពរលោក ហេង សំរិន ក្នុងឱកាសបុណ្យចម្រើនជន្មាយុគម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ

ថ្ងៃសៅរ៍ ទី ២៥ ឧសភា ២០១៩​
9

ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា គម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួង សូមសម្ដែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូន លោក ហេង សំរិន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាឲ្យមានការវិវឌ្ឍរីកចម្រើនថែមទៀត។

សូមអានសារលិខិតជូនពរខាងក្រោម៖

បញ្ចេញយោបល់