ប្រធានគណៈកម្មាធិការអនុសាខាក្រុងស្វាយរៀង បាននាំយកអំណោយមនុស្សធម៌របស់អនុសាខា ជូនគ្រួសារទីទ័លក្រចំនួន០៥គ្រួសារ

ថ្ងៃសៅរ៍ ទី ២៥ ឧសភា ២០១៩​
15

ស្វាយរៀង៖​ នារសៀលថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៩ នេះលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង និងលោក ស៊ិន គឹមសាន អភិបាលរងក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាក្រុង បាននាំយកអំណោយមនុស្សធម៌របស់អនុសាខា ជូនគ្រួសារទីទ័លក្រចំនួន០៥គ្រួសារ។ អញ្ជើញចូលរួមមានលោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាក្រុង និងលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ចេក។

១.ឈ្មោះ វៀក ធិន ភេទប្រុស អាយុ៣៨ឆ្នាំ សមាជិក៣នាក់ ស្រី២នាក់ នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់

២.ឈ្មោះ ម៉ៅ ម៉ា​រិន ​ភេទប្រុស អាយុ៦៤ឆ្នាំ​ ជនពិការ សមាជិក៣នាក់ ស្រី២នាក់ នៅភូមិតាណរ សង្កាត់ស្វាយតឿ

៣.ឈ្មោះ ស៊ិន សារឿន ភេទប្រុស អាយុ៣២ឆ្នាំសមាជិក៤នាក់ ស្រី២នាក់ នៅភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿ

៤.ឈ្មោះ ទេព ផល្លា ភេទប្រុស អាយុ៤៩ឆ្នាំ សមាជិក៤នាក់ ស្រី២នាក់ នៅភូមិធ្មល់ សង្កាត់ចេក

៥.ឈ្មោះ នួន ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ សមាជិក៦នាក់ ស្រី៣នាក់ នៅភូមិឃ្លាំង សង្កាត់ចេក។

ក្នុង១គ្រួសារទទួលបាន៖​ អង្ករ៣០គ.ក្រ​ មី១កេស​ ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ត្រីខកំប៉ុង១០កំប៉ុង កាធុនញ៉ូម១​ ចានស្រាក់១ ឆ្នាំងបាយ២ ខ្ទះឆា១ ជ្រុញ១ កំសៀវទឹក១​ វែកបាយ/សម្ល២ កន្ទេលបត់/មុង/ភួយ/ខ្នើយ៤​ និងថវិកា៥០.០០០រៀល៕

បញ្ចេញយោបល់