លោកយាយអាយុ ៩៤ឆ្នាំ ដែលមានជម្ងឺជរាពាធ និងមានជីវភាពខ្វះខាត ទទួលបានអំណោយមនុស្សធម៌

ថ្ងៃព្រហស្បតិ៍ ទី ២៣ ឧសភា ២០១៩​
8

កំពង់ឆ្នាំង៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយលោកស្រី អោក សុភារី ប្រធានអនុសាខាស្រុក លោកស្រី រស់ រតនា សមាជិកអនុសាខា និងអាជ្ញាធរ ភូមិ/ឃុំ បានចុះសួរសុខទុក្ខលោកយាយ ប្រាក់ សើ អាយុ ៩៤ឆ្នាំ ដែលមានជម្ងឺជរាពាធ និងមានជីវភាពខ្វះខាត ។

លោកយាយរស់នៅភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈនោះដែរ អនុសាខា បាននាំយកអំណោយជួយឧបត្ថម្ភរួមមាន៖ អង្ករ ៣០គីឡូក្រាម មុង១ ភួយ១ ក្រម៉ា១ សារុង១ មី ១កេះ និងត្រីខ ១០កំប៉ុង និងថវិការបស់លោកស្រី អោក សុភារី លោកស្រី រស់ រតនា សរុប ៧០.០០០រៀល និងសម្ភារៈរបស់ព្រះគ្រូសង្ឃមនាបោ ហែម ឡូត ព្រះធម្មធរគណខេត្ត នឹងជាអនុប្រធានកិត្តិយស អនុសាខាបានឧបត្ថម្ភ ឃីតធំ ១ផងដែរ ៕

បញ្ចេញយោបល់