ថវិកាបេឡាមរណៈសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា នាំយកថវិកាទៅប្រគល់ជូនគ្រួសារសព អតីតយុទ្ធជន

ថ្ងៃព្រហស្បតិ៍ ទី ២៣ ឧសភា ២០១៩​
5

កំពង់ឆ្នាំង៖ លោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត លោក ឃូ សុផាន់ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត រួមជាមួយសមាជិក ស.អ.ក សាខា ស្រុក ឃុំ ភូមិ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវសាររំលែកទុក្ខ រួមជាមួយថវិកាចំនួន ៨,០០០,០០០ រៀល ជូនគ្រួសារសព ចំនួន ២គ្រួសារ។

គ្រួសារសពទាំង ០២ គ្រួសារមាន៖
១ – លោកស្រី គន ជឺ ត្រូវជាប្រពន្ធ របស់សមាជិកអតីតយុទ្ធជនឈ្មោះ ខាត់ រ៉ន ប្រភេទនិវត្តជន ID (HA98000419) នៅ ភូមិអូរតាខុប ឃុំក្រាំល្វា ស្រុកសាមគ្គីមានជ័យ។

២ – លោក ឌុច គឹមអៀង ត្រូវជាកូនរបស់សមាជិកអតីតយុទ្ធជនឈ្មោះ ចាប ស៊ឺ ប្រភេទគ្រួសារពលីID ( SC06000002 ) ទទួលមរណភាពនៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ។

បន្ទាប់ពីប្រគល់ថវិកាជូនគ្រួសារសពរួច លោកប្រធានបានចុះទៅពិនិត្យផ្ទះ ជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានសាងសងជូនអតីតយុទ្ធជន ឈ្មោះ ស្វាយ បូន ជាជនពិការ នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ៕

បញ្ចេញយោបល់