ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ និង សិស្សក្រីក្រ១៦០នាក់ ស្រុកក្រឡាញ់បានទទួលអំណោយរបស់អង្គការរ៉ូតារីក្លឹបអង្គ

ថ្ងៃពុធ ទី ២២ ឧសភា ២០១៩​
5

សៀមរាប៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ១០០គ្រួសារ និងសិស្សក្រីក្រចំនួន១៦០នាក់ បានទទួលអំណោយពីសមាគមរ៉ូតារីក្លឹបអង្គរ រួមនិង រ៉ូតារីជប៉ុន, តៃវ៉ាន់ និង កូរ៉េ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់លោកស្រីទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា តំណាងប្រធានគណៈកម្មាធិការសាខា ដោយមានការចូលពីលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក ឃុំ រួមទាំងប្រតិភូ អង្គការរ៉ូតារីអន្តរជាតិផងដែរ ។

ក្នុងឱកាសនេាះលោកស្រី ម៉ន នីរងី្ស អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់បានធ្វើការបញ្ជាក់អំពីស្ថានភាពភូមិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងស្រុករួចមក លោកស្រីអាណា ហ្សៀក ប្រធានអង្គររ៉ូតារីក្លឹបប្រចាំខេត្តសៀមរាប និងលោក តូស៊ីយ៉ា អ៊ូអឺបា ប្រធានតាកាតស៊ូគិ អ៊ិស រ៉ូតារីក្លឹប អូសាកាជប៉ុន និងជាតំណាងអង្គការរ៉ូតារីក្លឹប តៃវ៉ាន់ និង កូរ៉េ។

លោកស្រី អាណា និង លោក អ៊ូអឺបា ក៏បានបញ្ជាក់ថា ជាការលើកកម្ពស់សកម្មភាពគម្រោងអនាម័យទឹកស្អាតក្នុងសាលារៀននៅខេត្តសៀមរាប ក្នុងគោលបំណងធ្វើឲ្យសិស្សទាំងអស់ទទួលបានទឹកមានសុវត្ថិភាពសម្រាប់ទទួលទាន និងប្រើប្រាស់បន្ទប់ទឹកឲ្យបានល្អប្រសើរជាងមុន ។

ម៉្យាងទៀតគម្រោងនេះ ត្រូវមានកិច្ចសហការពីរ៉ូតារីក្លឹបជប៉ុន , តៃវ៉ាន់ និង កូរ៉េ រួមទាំងអង្គររ៉ូតារីក្លឹបប្រចាំកម្ពុជា ក្នុងហិរញ្ញប្បទានប្រមាណ១០០ពាន់ដុល្លាអាមេរិក ។ ដូច្នេះទឹកស្អាត និង អនាម័យ ជាបញ្ហាចម្បងនៅកម្ពុជា មានទឹកមានដី និង បរិស្ថានគ្មានអនាម័យជា មូលហេតុបង្កឲ្យមានជម្ងឺ។

ជាមួយគ្នានោះលោកជំទាវ ទាង អេង ទៀ សីហា ក៏បានសម្តែងនូវអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់សមាគមអង្គររ៉ូតារីក្លឹប រួមនិងរ៉ូតារីក្លឹបជប៉ុន តៃវ៉ាន់ និង កូរ៉េ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងវិស័យមនុស្សធម៌ អប់រំ សុខាភិបាល និង ទឹកស្អាត នៅខេត្តសៀមរាប។

លោកស្រីក៏បានគូសបញ្ជាក់ថា ដោយតម្រូវការ ក្នុងការជួយសង្រ្គោះបងប្អូនរងគ្រោះ សាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិច្ចាកនូវធនធាន ជាស្បៀងអាហារ សម្ភារៈ ចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាព ជួយដល់គ្រួសារជនរងគ្រោះ នៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប ។

លោកស្រី ទាង អេង ទៀ សីហា ក៏បានគូសបញ្ជាក់ថា ការបរិច្ចាកនូវធនធានជាស្បៀងអាហារ សម្លៀកបំពាក់ដល់បងប្អូនសិស្សានុសិស្ស ក្នុងស្មារតីលើកកម្ពស់ចលនាមនុស្សធម៌ របស់អង្គររ៉ូតារីក្លឹម និង រ៉ូតារីក្លឹបជប៉ុន , តៃវ៉ាន់ និង កូរ៉េ ដែលបានចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាពជួយដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះមហន្តរាយនូវគ្រោះធម្មជាតិនៅតាមបណ្តាក្រុង ស្រុកក្នុងខេត្ត ។

ម៉្យាងទៀតថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ដែលបានទទួលអំណោយជាស្បៀង សម្លៀកបំពាក់ និង ផើងចម្រោះទឹកស្អាត រួមទាំងសិស្សានុសិស្ស ត្រូវបានទទួលអគារចម្រោះទឹកស្អាត ក្នុងសាលាបឋមសិក្សាកំពុងថ្កូវ និង ភួយសម្រាប់ប្រើប្រាស់ទៀតផង ។

ក្នុងនោះដែរលោកស្រីក៏បានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ត្រូវចូលរួមសម្អាតនូវបរិស្ថានជុំវិញខ្លួនផងដែរ៕

 

បញ្ចេញយោបល់