គ្រួសារកូនភ្លោះ ៣នាក់ និងគ្រួសារក្រីក្រ ទទួលបានអំណោយមនុស្សធម៌ពីសប្បុរជន

ថ្ងៃអង្គារ ទី ២១ ឧសភា ២០១៩​
16

បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លោកស្រី ជ័យ ណារី អ៊ុ រាត្រី តំណាងឲ្យលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាល ក្រុងសិរីសោភ័ណនិងក្រុមការងារនារីខេត្ត ក្រុង បានអញ្ជើញនាំយកអំណោយមនុស្សធម៌ចុះសាកសួរសុខទុក្ខស្រ្តីដែលទើបឆ្លងទន្លេ បានកូនភ្លោះបីនាក់ រួមជាមួយនឹងគ្រួសារកុមារ ៣នាក់ ស្វិតដៃជើង កុមារមានសតិមិនប្រក្រតី និងគ្រួសារក្រីក្រ នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះលោកស្រី បានផ្តល់អំណោយដល់ គ្រួសារកុមារស្វិតដៃជើងទាំង៣នាក់ ទទួលបានអង្ករ រួមជាមួយនឹងថវិកា ១លាន២សែនរៀល .ស្រ្តីដែលឆ្លងទន្លេបានកូនភ្លោះ ៣នាក់ទទួលបានថវិកា ៧៥ម៉ឺនរៀល និងគ្រួសារក្រីក្រ និងកុមារមានសតិមិនប្រក្រតី ក្នុងម្នាក់ៗទទួល បាន ១៥ម៉ឺនរៀល៕

បញ្ចេញយោបល់