ពិធីហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកអាណត្តិទី៣

ថ្ងៃសៅរ៍ ទី ១៨ ឧសភា ២០១៩​
9

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងនូវគោលការណ៍ធំៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុកអាណត្តិទី៣ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩ ដែលគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ឧត្តុង្គឧត្តមចំពោះជាតិនិងប្រជាជនកម្ពុជា និងធានាសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យប្រកបដោយចីរភាពជូនប្រទេសជាតិ ឱ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿនរឹងមាំ ប្រកបដោយ សមធម៌ និងមាននិរន្តរភាព ។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានផ្តាំផ្ញើដល់អង្គបោះឆ្នោតជាគណបក្សប្រជាជនកម្ពុជាមេត្តាយកចិត្តទុកដាក់លើកិច្ចការ សំខាន់ៗ ក្នុងនាមជាបេក្ខជននិងជាអង្គបោះឆ្នោតត្រូវគោរពតាមច្បាប់ បទបញ្ញតិ នីតិវិធីនិងវិធាននានាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត ៕

ចែករំលែក

បញ្ចេញយោបល់