លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ៖ កម្ពុជាអាចរក្សាសន្តិភាពឱ្យបានគង់វង្ស និងបន្តអភិវឌ្ឍលើគ្រប់វិស័យ

ថ្ងៃសៅរ៍ ទី ១៨ ឧសភា ២០១៩​
12

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជាអាចរក្សាសន្តិភាព របស់ខ្លួនបានគង់វង្ស និងបន្តអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែរុងរឿងបន្ថែមទៀត។

តាមរយៈ Facebook​ របស់​លោកដែលបង្ហោះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីការជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ «ខ្ញុំក៏កាន់តែសង្ឃឹមថា កម្ពុជាអាចរក្សាសន្តិភាពរបស់ខ្លួនបានគង់វង្ស និងបន្តអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែរុងរឿងបន្ថែមទៀត»។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ ក៏លើកឡើងពីទុក្ខលំបាកវេទនារបស់ប្រជាជនដែលកំពុងរងនូវភាពអត់ឃ្លានដោយសារសង្គ្រាម ដ៏រ៉ាំរោះរ៉ៃផងដែរ។

ជាមួយគ្នានេះលោក សង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសនានានឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាននូវជីវិតដែលពោរពេញដោយសុខសន្តិភាព៕

ចែករំលែក

បញ្ចេញយោបល់