អភិបាលខេត្តពោធិ៍សាត់ ចុះសម្របសម្រួលដោយផ្ទាល់ និងទាន់ពេលវេលា ចំពោះករណីចាប់យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់

ថ្ងៃសុក្រ ទី ១៧ ឧសភា ២០១៩​
10

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ មានការរាយការណ៍អំពីអាជ្ញាធរមានសមត្ថកិច្ចនៅ ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ថា មានមេខ្យល់បង្កើតបក្សពួកដោយមកចាប់យកដីធ្លីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលដីធ្លីទាំងនោះគឺជារបស់រដ្ឋ។

ចំនួនគ្រួសារដែលមកចាប់ដីខុសច្បាប់នោះមាន ១៣០គ្រួសារដែលមកពី១០ខេត្តផ្សេងៗគ្នា
ហើយបន្ទាប់មកក៏មានការចុះអន្តរាគមន៍ពីសំណាក់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយលោកបានអញ្ជើញចុះសម្របសម្រួលដោយផ្ទាល់ និងទាន់ពេលវេលាព្រមទាំងដោះស្រាយដោយសន្តិវិធី មិនមានផ្ទុះអំពើហិង្សាអ្វីទាំងអស់ដោយទទួលបានលទ្ធផលល្អ 100%។

នៅក្នុងការដោះស្រាយការនោះផងដែរ លោកអភិបាលខេត្ត ក៏បានចែកអង្ករក្នុងម្នាក់ៗទទួលបានមួយការុង សារុង ២ និងថវិកាមួយចំនួនផងដែរ។ក្នុងឱកាសនោះផងដែរពួកគាត់ទាំងអស់ ក៏ទទួលយកនូវដំណោះស្រាយដ៏កក់ក្តៅនេះ ហើយពួកគាត់ក៏បានសន្យាថា នឹងលែងមករំលោភបំពានលើដីរដ្ឋទៀតហើយ ពួកគាត់សន្យាអះអាងដោយផ្ទាល់ និងបានផ្ដល់អត្តសញ្ញាណប័ណ្ណហ្វូតូកូពីជាសម្គាល់ជូនតបទៅអាជ្ញាធរដែនដីនៅទីនោះផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់