សាខាកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះការណែនាំ និងបង្កើនការពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព ដែលអាជីវករដាក់តាំងលក់នៅលើទីផ្សារ

ថ្ងៃព្រហស្បតិ៍ ទី ១៦ ឧសភា ២០១៩​
5

ប៉ៃលិន៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ បន្តចុះណែនាំ និងបង្កើនការពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព ដែលអាជីវករដាក់តាំងលក់តាមតូបនៅផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសា ខា កាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និង ផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ និងគ្មានច្បាប់អនុញ្ញាត។
លោកបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានចុះមកត្រួតពិនិត្យទំនិញហួសសុពលភាព និងខូចគុណភាព នៅតូបនានា ដែលអាជីវកបានដាក់តាំងលក់ ទំនិញផលិតផលផ្សេងៗ ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ បអោយបានល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺហូប ស្អាត រស់នៅស្អាត ។ នៅក្នុងឱកាសនោះផងដែរ លោកប្រធានសាខា ក៍បានណែនាំដល់អាជីវករដែលដាក់តាំងទំនិញលក់ ទាំងអស់អោយយល់ ដឹងពីទំនិញ ដែលហួសសុពលភាព និង ខូចគុណភាព ជាពិសេសកុំយក ទំ និញខូចគុណភាព តាំងលក់អោយអ្នក ប្រើប្រាស់ ដែល បណ្តាល អោយខូចសុខភាព។ ដូច្នេះអាជីវករលក់ទំនិញ ទាំងអស់ ត្រូវចូល រួមសហការជា មួយ មន្រ្តីជំនាញកាំកុងត្រូល និង ត្រូវស្វែងយល់ដឹងពីសារៈសំខាន់ នៃ ទំនិញនីមួយៗ និង រៀបចំទុក ដាក់ទំនិញអោយបានត្រឹមត្រូវ ជាសវៀងកុំយកទំនិញ ខូចគុណភាពមកលក់ដែលនាំអោយពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

សូមបញ្ជាក់ផងដែរថា ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រីកាំកុងត្រូល បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ចំនួន ៥៣.៥០គីឡូក្រាម រួមមាន៖ តែដបជ័រ ៤០ ដប ទឹកម្ទេសដប ១៣ដប ការហ្វេកញ្ចប់ធំ ៤៩កញ្ចប់ មីកញ្ចប់១៩កញ្ចប់ កំទេចមីកញ្ចប់១០ កញ្ចប់ធំ ដុំខ្នរ២២ ដុំ ដើម្បីយកទៅរក្សាទុកធ្វើការការកំទិចចោល៕

បញ្ចេញយោបល់